បន្ទាប់ពីបានប្រកាសពត៌មានល្អជាសាធារណ:អ្នកម៉ែ Apitsada ថតរូបបង្អួតក្បាលពោះដែលរីកធំធាត់ជារយ:ៗរហូតមានអាយុប្រាំខែយ៉ាងពេញបរិបូរណ៌ ដែលបណ្តាលអោយគ្រប់គ្នាចាំអ៊ុតមើលថាទារកកូនដំបូងរបស់តារាស្រីជាកូនប្រុស ឬជាកូនស្រី។

ចុងក្រោយហើយថ្ងៃនេះខាងស្ថានីយ៍ទូរទស្សន៍ polyplus_jad_hai បានផុសប្រាប់ទស្សនិកជនគ្រប់គ្នាអោយបានដឹងមុនគេនៅក្នុងអ៊ិនស្តាក្រាមរបស់បុស្តិ៍ដោយផុសនោះជាវីដេអូដែលតារាស្រីកំពុងថតកម្មវិធី “ศึก 12 ราศี” ជាមួយពិធីករប្រុសជិតស្និទ្ធហើយពួកគេកំពុងប្រកាសប្រាប់ថាទារកនៅក្នុងផ្ទៃរបស់ Apitsada ជាកូនស្រី។

លើកពីនេះទៅទៀតខាងបុស្តិ៍ polyplus_jad_hai បានសសេរសានៅក្នុងផុសនោះថា “អ្នកម៉ែ អាយ អាភិសដា ឆ្លើយប្រាប់ពីភេទរបស់កូនអោយយើងគ្រប់គ្នាដឹងហើយ!!! ឆ្លើយនៅកណ្តាលកម្មវិធី #ศึก12ราศี នាងបានកូនស្រីចា…! ប៉ាប៉ារបស់បេប៊ីបានដាក់ឈ្មោះអោយរួចរាល់ទៀត #ហឺមិវ៉ៃ”។
អត្ថបទដោយ សា



