ជាតួឯកស្រីដែលសម្តែងបានល្អ ហើយសម្បូរសមត្ថភាពច្រើនយ៉ាងណាស់សម្រាប់អ្នក sunisajett តារាស្រីដែលសម្រេចចិត្តរៀបការជាមួយតួឯកប្រុសក្នុងរឿងដែលនាងបានសម្តែងជាមួយ។ បន្ទាប់ពីមានបេប៊ីជាមួយស្វាមីលោក chartayodom តារាស្រីដកខ្លួនចេញពីការងារសិល្ប:ទាំងអស់ព្រោះនាទីជាម្តាយល្អមិនអនុញ្ញាតអោយនាងចេញធ្វើការងារខាងក្រៅផ្ទះ ចុងក្រោយកាន់តែគួរអោយសោកស្តាយព្រោះក្រោយពេលកូនៗធំហើយតារាស្រីក៏នៅប្រកាសថានៅមិនទាន់ចូលសម្តែង។

ថ្មីៗនេះអ្នក sunisajett បានត្រឡប់មកទទួលការងារ Event មួយហើយបានអោយសម្ភាសន៍ថាផ្ទាល់ខ្លួននាងមិននៅមិនទាន់ត្រឡប់មកសម្តែងរឿងទេព្រោះកូនៗកំពុងធំធាត់ កំពុងរពិសខ្លាំង កំពុងត្រូវការងារអ្នកមើលថែយ៉ាងយកចិត្តទុកដាក់។ ស្វាមីរបស់នាងបានចេញធ្វើការងារក្រៅផ្ទះហើយដូចច្នេះហើយនាងគួរនៅបំពេញការងារក្នុងផ្ទះអោយបានល្អប្រសើរសិន។ ទាល់តែកូនៗធំរួចខ្លួនមែនទែនទើបនាងចាប់ផ្តើមគិតមកទទួលការងារសម្តែង។

តារាស្រីទទួលស្គាល់ថានាពេលបច្ចុប្បន្ននេះមានអ្នកដឹកនាំរឿងទាក់ទងមកខ្លះៗហើយតែនៅទទួលមិនទាន់បានព្រោះជាប់កូនៗ ទាល់តែកូនៗធំរួចខ្លួនមែនទែនទើបនាងចាប់ផ្តើមគិតមកទទួលការងារសម្តែង។
អត្ថបទដោយ សា


