តារាស្រី Pat_napapa បកស្រាយពីមូលហេតុដែលនាងនៅពាក់ចិញ្ចៀនរបស់អតីតស្វាមី ថែមប្រាប់ថានាងកំពុងចង់បានកូនបន្ថែម!
HOT មិនស្ទើរទេសម្រាប់កញ្ញា Pat_napapa ដែលតាំងពីបែកជាមួយអតីតស្វាមីហើយចិញ្ចឹមកូនតែម្នាក់ឯងនាងទទួលបានចំណាប់អារម្មណ៍សំណាក់កំលោះៗជាច្រើនសន្ធឹកសន្ធាប់។ ចុងក្រោយមានពត៌មានធំចេញថាតារាស្រីមិនព្រមបើកចិត្តទទួលបុរសទាំងអស់នោះព្រោះនៅដិតដាមមានចិត្តអោយអតីតស្វាមីរបស់ខ្លួន តើវាជាកាពិតឬយ៉ាងណាតោះមកស្តាប់ចេញពីមាត់របស់សាមីខ្លួនទាំងអស់គ្នា!

នៅក្នុងកម្មវិធី WoodyTalk កញ្ញា Pat_napapa បាននិយាយថាទាក់ទងថ្មីៗរបស់នាងជាប្រភេទទំនាក់ទំនងភ្លើងអំពិលអំពែកពេលខ្លះទាក់ទងបានមួយខែហើយក៏បែក ហើយមិនមែនខាងប្រុសទេដែលធ្វើអោយបែកភាគច្រើនមកពីខ្លួននាងផ្ទាល់។ តែវាមិនពាក់ព័ន្ធនឹងរឿងអតីតស្វាមីទេ ហើយរឿងចិញ្ចៀននៅនាងដៃដែលនាងមិនព្រមដោះក៏មិនមែនមកពីនាងមិនទាន់ដាច់ចិត្តទេ នាងពាក់វាព្រោះធ្លាប់ដៃហើយចាត់ទុកវាជា Accessary បាត់ទៅហើយនាពេលនេះ (ត្រូវពាក់រាល់ថ្ងៃ)។

តារាស្រីអះអាងថានឹងដោះចេញ ហើយព្រមពាក់ចិញ្ចៀនថ្មីភ្លាមបើនាងអាចជួបបុរសដែលធ្វើអោយនាងមានអារម្មណ៍ដូចកាលពីប្រាំឆ្នាំមុនបាន។ កញ្ញា Pat_napapa បញ្ជាក់ថានាងត្រៀមខ្លួនធ្វើជាម្តាយរបស់គេម្តងទៀតហើយបានទៅផ្ញើរពងមេជីវិតជាមួយមន្ទីពេទ្យរួចរាល់ មានអ្នកដែលចូលមកធ្វើអោយបេះដូងរបស់នាងរញ្ជួយដូច ៥ ឆ្នាំមុនពេលណានាងបង្កើតកូនទីពីរពេលនោះ។
អត្ថបទដោយ សា




