អបអរសាទរ! សុឹម សូលីកា ចូលរោងការព្រឹកនេះហើយ តោះទៅមើលទិដ្ឋិភាពក្នុងកម្មវិធីទាំងអស់គ្នា!(មានរូបភាព)

ជារឿងមួយគួរឲ្យអបអរសាទរខ្លាំងណាស់ ដែលពេលនេះពិធីការិនីស្រីសំបូរប្រជាប្រិយភាពអ្នកនាង សឹុម សូលីកា និងលោក អេង ឬទ្ធី បានដឹកដៃគ្នាចូលរោងការហើយ ក្រោយពេលអ្នកទាំងពីរបានរួមរស់ជាមួយនិងគ្នាជាច្រើនឆ្នាំកន្លងមក។

ក្នុងនោះផងដែរ កម្មវិធីមង្គលការកាលពីព្រឹកមិញនេះ គេសង្កេតឃើញតារាស្រីរូបនេះ តុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនិងឈុតកូនក្រមុំ មើលពិតជាលេចធ្លោខ្លាំងណាស់ មិនចាញ់ក្មេងៗនោះទេ។

ជាមួយគ្នានេះដែរ គេក៏បានឃើញវត្តមានភ្ញៀវកិត្តិយសជាច្រើន ទៅចូលរួមក្នុងថ្ងៃជ័យរបស់អ្នកទាំងពីរ និងមិនត្រឹមតែប៉ុនណោះ មហាជនក៏ដូចជាមិត្តៗក្នុងសិល្បៈបានជូនពរអ្នកទាំងពីរជាច្រើនថែមទៀតផង៕ តោះ! ទៅទស្សនាទិដ្ឋិភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី