សូមចូលរួមអបអរសាទរដល់ Baifern Pimchanok ដែលពីមុនបានឈ្នះពានរង្វាន់តួឯកស្រីឆ្នើមក្នុងកម្មវិធីទូរទស្សន៍មួយក្នុងវគ្គ ContentAsiaAwards2022។ ហើយនាងក៏បានឈ្នះពានរង្វាន់នៅឯកម្មវិធី Tvpool Stars Retire & Reborn ផងដែរ។ ទន្ទឹមនឹងនេះក៏មាន តួឯកស្រីដែលមានស្នាមញញឹមដ៏ស្រស់ស្អាត Min Phichaya ធ្វើដំណើរទៅចូលរួមកម្មវិធីនោះ តារាស្រីទាំងពីរមានឱកាសថតរូបភាពប៉ុន្មានសន្លឹករួមគ្នា។
ជាមួយនឹងសារថ្លែងអំណរគុណចំពោះBaifernផងដែរ ដែលនាងបានសរសេរថា ‘គួឱ្យស្រលាញ់ដូចធម្មតា មិនតែប៉ុណ្ណោះគឺថាថ្ងៃនេះស្អាតខ្លាំងណាស់’ ។ ក្នុងថ្ងៃដដែលនោះ Min ក៏ទទួលបានពានរង្វាន់សម្រាប់ទំនាក់ទំនងល្អផងដែរ។ ក្នុងចំណោមអ្នកគាំទ្របានចូលមកបញ្ចេញមតិពីសម្រស់របស់តារាស្រីទាំងពីរ។ ហើយចូលរួមអបអរសាទរពានរង្វាន់មួយទៀតនៅលើវិថីសិល្បៈរបស់តារាទាំងពីរផងដែរ។
After Footer (Active) - damrei Mr1 Zone2
Eriya




