វីដេអូ Mario និង Junji ឃើញហើយដឹងថាគូនេះស្វីតប៉ុណ្ណា អ្នកណាថាគូនេះអត់ស្វីត?

អ្នកណាថាគូនេះទាក់ទងគ្នាយូរហើយតែអត់សូវស្វីត មកមើលវីដេអូខាងក្រោមនេះបន្ដិចមើល គូរបស់តួឯកប្រុសលោក Mario Maurer និង Junji Janjira ផ្អែមល្ហែមមិនចាញ់គូតារាដ៏ទៃនោះឡើយ។ យ៉ាងណាក៏ដោយថ្វីត្បិតតែស្រលាញ់គ្នាជាង១០ឆ្នាំ តែគូនេះមិនសូវមានរូបគូបង្ហោះសោះ ភាគច្រើនមានតែរូបរួមមិត្តភក្ដិពេលបណ្ដើរគ្នាចូលទៅកម្មវិធីផ្សេងៗជាមួយគ្នា ពេលខ្លះក៏មានអ្នកគាំទ្រថតបានពេលទៅដើរកំសាន្ដជាមួយគ្នា។ តែលើកនេះគូនេះបានបង្ហោះភាពផ្អែមល្ហែមជាវីដេអូតែម្ដង នាំគ្នាលេងតិកតុករាំខ្ជូតៗជាមួយគ្នា ធ្វើឲឃើញពីចំណងស្នេហាដែលនៅតែរឹងមាំស្ងាត់អស់ពាក្យចចាមអារ៉ាមនាពេលកន្លងមក។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ