ផ្ទុះពត៌មានតួឯកប្រុសរបស់បុស្តិ៍លេខ៣ kratingg គឺជាមេខ្ញែរលក់ហ៊ុន Forex 3D!

ថ្ងៃនេះរឿងក្តី Forex 3D រួមជាមួយហេសថេក #forex3D បានត្រឡប់មកផ្ទុះខ្លាំងម្តងទៀតនៅក្នុងសង្គមថៃនិងបណ្តាញសង្គមនៅពេលមានផេកផ្លូវការណ៍ខាងរួបរួមអ្នករងគ្រោះត្រូវគេបោកបានចេញមកនិយាយថា មេក្រុមលក់ការបោកបញ្ជោតគឺជាតួឯកប្រុសល្បីល្បាញរបស់ស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ៣។
នៅក្នុងផេកល្បីបានបង្ហោះថា លោក kratingg ជាអ្នកលក់ចម្បងមានកូនក្រុមនៅពីក្រោមគាត់ ១៤នាក់បន្ថែមទៀតហើយកូនក្រុមទាំងអស់នោះមានសមាជិកនៅពីក្រោយបន្តទៀត ជាត្រួសៗក្រុមរបស់តារាប្រុសមានសមាជិកប្រហែល ៦០ ទៅ ៧០នាក់ ពួកគេធ្វើកាងារជាក្រុមហើយបង្ករអោយមានជនរងគ្រោះកាន់តែច្រើនបន្ថែមទៀត។
បន្ទាប់ពីមានពត៌មាននេះផ្ទុះឡើងហ្វែនខ្លាប់នៅមិនទាន់ទទួលបានពត៌មាន តម្រុយ ឬដំណឹងពីតារាប្រុសក៏ដូចជាស្ថាន៏យ៍ទូរទស្សន៍បុស្តិ៍៣ឡើយ ប្រហែលមិនយូទេសាមីខ្លួននឹងចេញមុខមកនិយាយបកស្រាយពីហេតុការណ៍ផ្សេងៗអោយទាំងអស់គ្នាបានស្តាប់ច្បាស់ៗចេញពីមាត់របស់គាត់ជាក់ជាមិនខាន។ សូមរងចាំទស្សនាជាបន្ត!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា