ទស្សនិកជនក្នុងប្រទេសនិងក្រៅប្រទេសប្រហែលបានជ្រាប់ស្រាប់ហើយថាកម្មវិធី “Hone-Krasae” របស់លោក Num Kanchai គឺជាកម្មវិធីដែលទទួលបានទំនុកចិត្ត ការនិយមគាំទ្រពីសំណាក់បប្រជាជនថៃច្រើនបំផុតដាច់គេទាំងអស់ ព្រោះតែងតែលើកយករឿងក្តីផ្សេងៗមិនវិភាគវែកញែក រកយុត្តិធម៌អោយជនរងគ្រោះបានយ៉ាងត្រឹមត្រូវ មានប្រសិទ្ធភាព ហើយបានទាន់ហេតុការណ៍ជានិច្ច។

ចុងក្រោយអ្នកប្រើប្រាសអ៊ិនធឺណែតសង្ស័យថាមានរឿងអ្វីកើតឡើងមែនទេ ហេតុអ្វីបានជាកម្មវិធីនេះមិនចេញមុខនិយាយពី Forex 3D រឿងក្តីដែលកំពុងពុះកញ្ជ្រោលបំផុតនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ ហើយវាមិនមែនជាកាសង្ស័យធម្មតានោះឡើយអ្នកប្រើប្រាស់អ៊ិនធឺណែតជាពិសេសផេកផ្លូវការណ៍ដែលតាមប្រមូលជនរងគ្រោះពី Forex 3D បាននាំគ្នាផុសរិះគន់ពិធីករប្រុសចំៗម្តងហើយម្តងទៀតរហូតក្លាយជាពត៌មាន។

ហើយថ្មីៗនេះក្នុងនាមជាអ្នកទទួលខុសត្រូវកម្មវិធី ក៏ដូចជាជនដែលត្រូវគេរិះគន់ខ្លាំងលោក Num Kanchai ចេញមុខអោយចម្លើយដល់អ្នកប្រើប្រាស់អ៊ិនធឺណែតថា “ក្រុមការងារមិនមែនគេចវេសព្រោះខ្លួនបានចូលដៃ ឬមិនអើពើនឹងបញ្ហាសង្គមនោះឡើយគ្រាន់តែពេលនេះយើងមិនទទួលបានការសហការណ៍ពីអ្នកពាក់ព័ន្ធសូម្បីម្នាក់ យើងបានទាក់ទងសុំទាំងជនជាប់ចោទ ទាំងជនរងគ្រោះអោយមកធ្វើជាភ្ញៀវកិត្តយសប៉ុន្តែមិនមាននរណាព្រម ដូចច្នេះហើយកម្មវិធីក៏មិនអាចដំណើរការទៅបានតាមតម្រូវការរបស់អ្នកទស្សនា”។
អត្ថបទដោយ សា





