អ្នកចង់បានកូនស្រីសូមមើល 😂😂!! ទស្សនិកជនអស់សំណើចមុខរបស់តារាប្រុស Matthew.deane1 ពេលបណ្តោយអោយកូនស្រីថែមចិញ្ចើមអោយ!

នៅតែជាគ្រួសារតារាដែលធ្វើអោយទស្សនិកជនសប្បាយរីករាយ ហើយអស់សំណើចនឹងសកម្មភាពគ្រួសាររបស់ពួកគេជានិច្ចសម្រាប់ Deans Family (ត្រកូលរបស់គ្រួសារ) ដែលចុងក្រោយនេះកាន់តែធ្វើអោយហ្វែនៗខ្នាញ់ជាមួយនឹងថ្វីដៃកែរសម្រួលមុខរបស់អូន Demi មួយកម្រិតទៀត។

នៅក្នុងអ៊ិនស្តាក្រាមរបស់អ្នកនាង lydiasarunrat បានផុសវីដេអូដែលកូនស្រីទីពីរកំពុងព្យាយាមជួយប៉ាប៉ាដែលមិនមានចិញ្ជើមព្រោះទើបតែបួសជាព្រះសង្ឃហើយ ព្រមជាមួយសាសសេរថា “នេះជាលទ្ធផលនៃការជួយគូចិញ្ជើមអោយប៉ាប៉ាចាស់ Daddy’s Eyebrow Fix by Demi #เด็กหญิงแป๋วแหวว @matthew.deane1 @demi_deane @dylandeane_official” ។
ធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឹណែតអស់សំណើចជាខ្លាំងព្រោះអូន Demi មិនមែនគូតែត្រង់ចញ្ជើមទេតែជ្រុលដៃយកពណ៌ខ្មៅនោះមកគូសពាសពេញមុខរបស់ប៉ាប៉ា​ រហូតមុខឡើងខ្មៅមើលទៅដូចតារាកំប្លែងដែលព្យាយាមធ្វើអោយមុខខ្លួនឯងដូចសត្វស្វាអីចឹងដែល។ ឃើញហើយនរណាៗក៏ចូលមកខមមិនសសើរថ្វីដៃជាងផាត់មុខក្មេងអមជាមួយអ៊ិម៉ូជិ 😂😂 ហើយអ្នកខ្លះក៏ចូលមកខមមិនថា “ឃើញហើយចង់មានកូនដែល” និងផ្សេងៗទៀតដែលបញ្ចាក់ថាពួកគេចូលចិត្តគ្រួសាររបស់តារាប្រុសស្រី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា