បន្ទាប់ពីមានផេកជនរងគ្រោះរឿងក្តី Forex 3D ផុសប្រកាសថាលោក kratingg តួឯកប្រុសកំពុងល្បីល្បាញរបស់បុស្តិ៍លេខ៣គឺជាមេក្លោងលក់ហ៊ុនបោកប្រាស់មនុស្សជាច្រើននាក់ រសៀលថ្ងៃនេះ (ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២) តារាប្រុសនិងស្ថានីយ៍ទូរទស្សន៍បានធ្វើដំណើរទៅក្រសួងយុត្តិធម៌ដើម្បីស្នើរសុំអោយជួយតារាប្រុសដែលកំពុងត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតរុំកៀបសង្កត់។

រហូតមកទល់ពេលនេះហ្វែនៗនៅត្រូវរងចាំដំណឹងពីក្រសួងយុត្តិធម៌នៅឡើយទេ គ្រប់គ្នានៅមិនទាន់ច្បាស់ថាពេលនេះតារាប្រុសអាចមានសេរីភាពពីពាក្យរិះគន់ទាំងអស់នោះបានឬយ៉ាងណានោះទេ។ ប៉ុន្តែអ្នកខាងក្នុងដែលដឹងរឿងរបស់វិស័យសិល្ប:ចេញមុខមកនិយាយអោយបានដឹងត្រួសៗថាតារាប្រុស kratingg អាចនឹងមិនជាប់ទោសឡើយ។

លោក “ប៉យ ធិទិផុន” ពីកម្មវិធី “វ៉ាន បាន់ថើង” មនុស្សម្នាក់ដែលតែតែងដឹងរឿងមុនគេហើយត្រូវជានិច្ចបានចេញមកនិយាយនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “លោក kratingg អាចនឹងមិនជាប់ទោសនោះទេព្រោះមិនមានជនរងគ្រោះ ព្រោះមិត្តភក្តិរបស់គាត់ទាំងអស់មិនបានប្តឹងទេ ហើយដឹងថាតារាប្រុសបានទទួលខុសត្រូវដោយចាត់ចែងសងសំណងទាំងអស់អោយគ្រប់គ្នារួចរាល់អស់ហើយ”។
អត្ថបទដោយ សា



