អីយ៉ាស់ គូនេះយ៉ាងម៉េចយ៉ាងម៉ាចេះ!! កញ្ញា ladiiprang និងតារប្រុស punjanprama ច្រឡំពាក់អាវគូដូចគូស្នេហ៍!

បានកន្លងផុតទៅមួយខែហើយសម្រាប់ពត៌មានដែលតារាសម្តែងស្រីរាងស្អាតស៊ិចស៊ី ladiiprang ប្រកាសចែកផ្លូវគ្នាជាមួយអតីតគូដណ្តឹង Twopee ដែលទោះបីខាងប្រុសមិនទាន់ធ្វើចិត្តបាន ឬ មិនទាន់ចេញមុខអោយសម្ភាសន៍ផ្សេងៗតារាស្រីក៏បញ្ជាក់យ៉ាងច្បាស់ថាយ៉ាងណានាងក៏មិនត្រឡប់ថយក្រោយវិញឡើយ។
ចុងក្រោយតារាស្រីផុសរូបជាមួយមិត្តភក្តិស្និទ្ធស្នាលនៅក្នុងអ៊ិនស្តាក្រាមបណ្តាលអោយហ្វែនៗភ្ញាក់ផ្អើលគិតថានាងអាចធ្វើចិត្តបានហើយកំបុងបើកចិត្តទទួលយកមនុស្សថ្មីមកមើលថែរក្សារបេះដូចដែលកំពុងជួបទុក្ខរបស់នាង។ កញ្ញា ladiiprang ផុសរូបគូជាមួយលោក punjanprama ព្រមជាមួយសាសសេរថា “សាយឡាប់លីបខ្លស(ចំណងជើងរឿង) 🐰💋 #មកតែងខ្លួនដូចគ្នាថ្ងៃនេះ” ។
មិត្តភក្តិក្នុងក្រុមជាមួយគ្នាជាច្រើននាក់ចូលមកខមមិនថា “អីគេនេះ?! ប្រាប់មកតិចមកមានរឿងអ្វីកើតឡើង” ចំណែកហ្វែនៗអ្នកតាមគាំទ្រកញ្ញា ladiiprang វិញក៏បាននាំគ្នាចូលមកសម្តែងទឹកចិត្តចង់ជម្រុញអោយតារាទាំងពីរប្តូរពីមិត្តភក្តីមកជាស្នេហាវិញយ៉ាងច្រើនសន្ធឺកសន្ធាប់ដោយសសេរថា “ពួកយើងជីនគូនេះ!” ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា