គិមីណូតូ ❤️!! តារាស្រី aff_taksaorn ទទួលបានកំលាំងចិត្តពិសេសពីតួឯកប្រុសសំណប់ចិត្ត thanapob_lee!

សូមចូលរួមសម្តែងក្តីរីករាយម្តងទៀតចំពោះតារាស្រី aff_taksaorn​ ដែលថ្ងៃនេះសម្រេចបានជោគជ័យជាមួយខ្សែរភាពយន្តថ្មីរឿង “Six Characters” ចេញចាក់ផ្សាយតាមរោងភាពយន្តថ្ងៃនេះជាលើកដំបូង។ ហើយក្នុងថ្ងៃពិសេសបែបនេះតួឯកប្រុសដែលជាមនុស្សជិតដិតមិនភ្លេចហើយបានធ្វើដំណើរមកចូលរួមអបអរសាទជាមួយបាច់ផ្កាដ៏សែនស្រស្អាតទៀតផង។
លោក thanapob_lee បានមកចូលរួមក្នុងនាមជាអ្នកគាំទ្រនិងផ្តល់កំលាំងចិត្តអោយតារាស្រីពេញទំហឹង លើលពីនោះទៅទៀតតារាប្រុសបានតុបតែងខ្លួនមកក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅត្រូវគូជាមួយកញ្ញា aff_taksaorn​ ទៀតផង។ មកដល់ភ្លាមតារាទាំងពីរក៏ត្រូវបានក្រុមអ្នកកាសែតចោមរោមសុំសម្ភាសន៍គូភ្លាមព្រោះទាំងពីរនាក់គួរអោយស្រលាញ់ខ្លាំង។
ឃើញទិដ្ឋភាពនេះហើយហ្វែនៗគូជីន Thanapop-Aff រំភើបញាប់ញ័រ ញញឹមបិទមាត់មិនជិតទេល្ងាចនេះ ព្រោះយ៉ាងហោចទាំងអស់គ្នាក៏បានដឹងថាតារាក្នុងដួងចិត្តទាំងពីរនាក់របស់ពួកគេនៅស្និទ្ធស្នាល មានទំនាក់ទំនងល្អូកល្អឺនជាមួយគ្នាដដែលបើទោះបីរឿងចប់យូណាស់ហើយក៏ដោយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា