ធ្វើបាបគ្នាជ្រុលទេដឹង!! តួឯកប្រុស kratingg មិនមានឈ្មោះក្នុងបញ្ជីជនជាប់ចោទ តែត្រូវចូលខ្លួនអោយ DSI ត្រួតពិនិត្យដើម្បីភាពសប្បាយចិត្តរបស់ទស្សនិកជន (មានវីដេអូ)!
ចាត់ទុកជារឿងដែលធ្វើអោយហ្វែនរបស់លោក kratingg ពិបាកចិត្តខ្លាំងណាស់សម្រាប់ករណីដែលអ្នកប្រើប្រាស់អ៊ិនធឺណែតមួយក្រុមនាំគ្នាផុសនិយាយថាតារាប្រុសជាប់ពាក់ព័ន្ធជាមួយរឿងក្តី Forex 3D ខណ:ពេលដែលខាងភ្នាក់ងារសឺបអង្កេតប្រកាស់យ៉ាងច្បាស់ហើយថាមិនមានឈ្មោះគាត់នៅក្នុងបញ្ជីអ្នកដែលត្រូវសង្ស័យ។

ហើយពេលទោះបីពេលនេះសង្គមបានវាយតម្លៃគាត់ថាជាជនអាក្រក់បាត់ទៅហើយទោះបីមិនមានសូម្បីឈ្មោះនៅក្នុងបញ្ជីរឿងក្តី Forex 3D ដែលមានន័យថាខុសឬមិនខុសលោក kratingg ក៏ត្រូវចូលខ្លួនអោយ DSI សឺបប្រវត្តិទើបអ្នកប្រើប្រាស់អ៊ិនធឺណែតដែលចេះតែផុសតគ្នានោះបានអស់ចិត្ត។

ចុងក្រោយប៉ុន្មាននាទីមុននេះខាងសារពត៌មានរបស់ទូរទស្សន៍បុស្តិ៍លេខ៣បានចេញផ្សាយថាតារាប្រុសរបស់យើងបានចូលសុំអះអាងថាខ្លួនបរិសុទ្ធមិនមានការពាក់ព័ន្ធជាមួយនរណាដូចគេកំពុងផុសនោះឡើយ លើសពីនោះទៅទៀតលោក kratingg ស្ម័គ្រចិត្តអោយភ្នាក់ងារសឺបអង្កេតពិសេសធ្វើការសិក្សាអំពិប្រវិត្តរបស់ខ្លួនដើម្បីជាសក្ខីភាពអោយប្រជាជនថៃដឹងថាគាត់មិនបានធ្វើខុស ដូចមាត់គេនិយាយទេ។
អត្ថបទដោយ សា



