ជីនមួយណាទុកមួយណា?!! អតីត និងអនាគតតួឯកប្រុសរបស់អ្នកម៉ែ aff_taksaorn ទៅចូលរួមផ្តល់កំលាំងចិត្តតួឯកស្រីរបស់ខ្លួដូចគ្នា!
បានធ្វើអោយអ្នកគាំទ្ររបស់តារាស្រីពិបាកសម្រេចចិត្តហើយនាពេលនេះសម្រាប់ហេតុការណ៍ដែលបានកើតឡើងក្នុងថ្ងៃបើកសម្ភោធខ្សែរភាពយន្តថ្មីរបស់តារាស្រី aff_taksaorn ដែលមានមនុស្សជាច្រើនបានមកចូលរួមដើម្បីផ្តល់កំលាំងចិត្តអោយនាងជាពិសេស។

ក្នុងចំណោមអ្នកជិតដិតទាំងអស់យើងសង្កេតឃើញមានតួឯកប្រុសពីរនាក់ដែលមកសម្តែងក្តីរីករាយជាមួយបាច់ផ្កាដ៏សែនធំហើយស្រស់ស្អាតសម្រាប់តារាស្រី ក្នុងនោះរួមមានលោក thanapob_lee អតីតតួឯកប្រុសដែលហ្វែនៗជីនចង់អោយស្រលាញ់គ្នាមែនទែន និងលោក nonkul អនាគតតួឯកប្រុសក្នុងរឿងដែលកំពុងត្រៀមចេញផ្សាយ។

វត្តមានរបស់តួឯកប្រុសទាំងពីររូបបានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែត ជាពិសេសហ្វែនគូជីនគូនីមួយៗលំបាកចិត្តជាខ្លាំង ព្រោះមិនដឹងជ្រើសរើសគាំទ្រមួយណារវាងអតីតតួឯកប្រុស និងអនាគតតួឯកប្រុសរបស់អ្នកម៉ែដ៏សែនស្រស់ស្អាតទន់ភ្លន់ម្នាក់នេះ។ តើមិត្តអ្នកអានពេញចិត្តគូណាជាង? លោក thanapob_lee ឬលោក nonkul ?
អត្ថបទដោយ សា



