កាន់តែផ្ទុះខ្លាំងហើយសម្រាប់រឿងក្តីបោកប្រាស់ប្រជាជនស្លូត្រង់ Forex 3D ដែលភាគច្រើនជនបង្កហេតុគឺជាតារាមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ ក្នុងមានជាអ្នកជាប់ឈ្មោះដំបូងៗតារាស្រី bitoeyrsiam និងលោក dj_man9999 ត្រូវបានភ្នាក់ងាសឺបអង្កេតពិសេសកោះហៅអោយមកទទួលទោសមុនគេនៅថ្ងៃស្អែកថ្ងៃទី១៥ខែកញ្ញាឆ្នាំ ២០២២ ប៉ុន្តែទាំងពីរនាក់សម្រេចចិត្តមកមុនថ្ងៃកំណត់។

ថ្ងៃនេះ(ថ្ងៃទី១៤ ខែកញ្ញា) វេលាម៉ោង ២ រសៀលទាំងពីរនាក់ស្វាមីភរិយាយបានធ្វើដំណើរទៅកន្លែងណាត់ស្តាប់ពាក្យបណ្តឹងទាំងបីករណី ហើយក៏បានបដិសេដគ្រប់ករណីទាំងអស់ដោយអះអាងថាខ្លួនឯងស្អាតស្អំហើយមានភស្តុតាងគ្រប់គ្រាន់ជាសម្អាង។ ជជែកចប់សព្វគ្រប់ហើយភ្នាក់ងារ DSI បានអនុញ្ញាតអោយអ្នកនាង bitoeyrsiam និងលោក dj_man9999 ត្រឡប់ទៅផ្ទះវិញ ហើយធ្វើការណាត់ជួបម្តងទៀតនៅថ្ងៃទី ៣០ ខែកញ្ញា។

តារាប្រុសស្រីសុំមិនអោយបទសម្ភាសន៍ទាំងអស់បន្ទាប់ពីបដិសេដទោសទាំងអស់ចោល ចំណែកលោកអគនាយកដែលបានជួបជាមួយអ្នកទាំងពីរបានអោយសម្ភាសន៍ថាពួកគេបំពេញនាទី និងសម្តែងអាកប្បកិរិយាត្រឹមត្រូវតាមក្បួនខ្នាត មិនមានចំនុចគួរអោយសង្ស័យឡើយ។ សម្រាប់រឿងទៅប្រទេសសិង្ហបុរីតារាស្រីបានឆ្លើយថាវាជាគម្រោងដើរលេងលក្ខណ:គ្រួសារដែលបានត្រៀមទុកជាយូមកហើយ មិនមែនទើបចាត់ចែងទៅក្រោយពេលមានរឿងនោះឡើយ(មានន័យថាមិនមានចេតនារត់គេចទេ)។
អត្ថបទដោយ សា



