Rose BLACKPINK បញ្ចេញសម្រស់ម្ចាស់ក្សត្រីពាក់គ្រឿងអលង្ការដ៏ប្រណិតក្នុងតម្លៃតរាប់លានដុល្លារ!
កន្លងមកមានដំណឹងថាអ្នកសិល្បៈវ័យក្មេងមានទេពកោសល្យ Rose BLACKPINK បង្ហាញខ្លួននៅអាកាសយានដ្ឋាន ដើម្បីធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីធ្វើការ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃម៉ាក គ្រឿងអលង្ការប្រណីត Tiffany & Co. ហើយថ្មីៗនេះ BLACKPINK Rosé បានបង្អួតសម្រស់ដ៏ស្រស់ស្អាតរបស់នាង ពេលពាក់គ្រឿងអលង្ការថ្លៃៗនៅឯ Tiffany & Co. 2022 Blue Book Botanica High Jewelry Event Gala ក្នុងទីក្រុងតូក្យូ។
Rose BLACKPINK បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាឯកអគ្គរដ្ឋទូតសម្រាប់ប្រេនល្បី១នេះដោយស្លៀករ៉ូបពណ៌សស្រស់ស្អាត នាងមើលទៅឆើតឆាយនៅក្នុងរ៉ូបខ្នាតតូចបិទស្មាជាមួយនឹងសំពត់តវែងនៅខាងក្រោយ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតសកល នាងពាក់គ្រឿងអលង្ការតម្លៃ 2.54 លានដុល្លារ រួមទាំងខ្សែក Jean Schlumberger Flower and Leaves ដែលមានតម្លៃ 2.27 លានដុល្លារអាចនិយាយបានថាស្អាតហើយថ្លៃទាំងមនុស្សទាំងគ្រឿងអលង្ការ។
After Footer (Active) - damrei Mr1 Zone2






