ពត៌មានរឿងអំពើឆបោកដោយការលួងលោមអោយទិញហ៊ុនកើតមានច្រើនណាស់នៅក្នុងសង្គមបច្ចុប្បន្នដូចជានៅប្រទេសថៃកំពុងផ្ទុះរឿង Forex 3D ហើយចុងក្រោយកំពុងក្លាយជារឿងធំកាក់ឌីជីថលល្បីល្បាញ LUNA ក៏ត្រូវប្រទេសកូរ៉េខាងត្បួងចាត់ចូលជាមហន្តរាយ និងរឿងខុសច្បាប់។

កាលពីថ្ងៃពុធម្សិលមិញនេះតុលាកាកំពូលប្រចាំទីក្រុងសេអ៊ូលចេញសេចក្តីប្រកាសតាមចាប់លោក Do Kwon ស្ថាបនិកបង្កើតនិងគ្រប់គ្រប់ប្រព័ន្ធ Crypto Currency ធំរបស់ប្រទេសកូរ៉េខាងត្បូងអោយមកទទួលស្គាល់ទោសជាច្រើនករណីរួមគ្នា។

លោក Do Kwon ត្រូវបានគេតាមចាប់ខ្លួនព្រោះបានធ្វើល្មើសនិងច្បាប់ទីផ្សារភាគហ៊ុនរបស់ប្រទេស ហើយទោសចេញឡើងក្រោយពេលដែលតម្លៃរបស់កាក់់ LUNA ធ្លាក់ចុះជាកំហុកបណ្តាលអោយជះឥទ្ធិពលដលអ្នករួមវិនិយោគជាច្រើន។ សម្រាប់លោក Do Kwon ផ្ទាល់គាត់ធ្លាប់អោយសម្ភាសន៍រួមរាល់ហើយថាមិនគេចវេសនោះឡើយគាត់នឹងរួមដៃជាមួយភ្នាក់ងារសឺបអង្កេត និងក្រុមសមត្ថកិច្ចក្នុងប្រតិបត្តិកាតាមដានត្រួតពិនិត្យគ្រប់យ៉ាងនិងគ្រប់ដំណាក់កាល។
អត្ថបទដោយ សា



