ដំណឹងល្អដែលមានតារាសម្តែងតារាចម្រៀងជាច្រើនចូលមកសម្តែងក្តីរីករាយជាមួយគូរបស់កញ្ញា pattieung និងលោក danworrawech ទើបតែកន្លងផុសទៅមួយថ្ងៃទេ ថ្មីៗនេះគូស្នេហ៍តារាមួយគូនេះបានជួបរឿងមិនសប្បាយចិត្តដែលត្រូវចេញមុខដោះស្រាយជាមួយអ្នកគាំទ្ររបស់តារាស្រីដែលប្រឆាំងមិនអោយនាងព្រមរៀបកាជាមួយមិត្តប្រុសម្នាក់នេះ។

ថ្មីៗនេះក្រុមអ្នកគាំទ្រប្រមូលផ្តុំគ្នាហើយបានបង្កើតផេកហ្វេសប៊ុកមួយឡើយឈ្មោះថា “សុំទាមទាpattieungពីលោក danworrawechវិញ” ដោយមានផុសសាជាច្រើនបញ្ជាក់ពីការមិនឯកភាពអោយតារាស្រីព្រមកសាងគ្រួសារនាពេលនេះជាមួយបុរសម្នាក់នេះ។ ហើយដែលពុះកញ្ជ្រោលបំផុតគឺសាចុងក្រោយដែលបានផុសក្នុងទំនងថាដល់ពេលដែលយើងគ្រប់គ្នាត្រូវតំឡើងតំណែង! ដោយមានមនុស្សច្រើនណាស់ចូលមកខមមិនសម្តែងក្តីឯកភាពថាតារាស្រីរបស់ពួកគេគួរនៅ Single ដូចជា:

អ្នកខ្លះចូលមកខមមិនថា “តោះយើងរៀបក្បួន!” អ្នកខ្លះសសេរអោយតារាស្រីថា “រៀបកាអីគេនៅក្មេងមិនទាន់គ្រប់អាយុផងហ្នឹង” មួយចំនួនទៀតថា”តោះខ្ញុំចូលរួមប្រតិកម្មដែលយើងត្រូវយកតារាស្រី pattieung មកវិញអោយបាន” អ្នកខ្លះក៏ចអន់គ្នាឯងថា “ដើរក្បួនដង្ហែរប្រឆាំងអី ពួកគេនាំគ្នាជិះឡានទៅកម្មវិធីមង្គលហើយហ្នឹង!”, “ខូចចិត្តទូទាំងប្រទេស” និងខមមិនជាច្រើនទៀតដែលអានហើយទប់សំណើចមិនបានសោះឡើយ។
អត្ថបទដោយ សា



