Rapper ស្រីថៃ MILLI ត្រូវដកខ្លួនចេញពីកម្មវិធីធំរបស់កូរ៉េខាងត្បួងព្រោះបញ្ហាវីសាធ្វើដំណើរ!

ចាត់ទុកជាតារាស្រីវ័យក្មេងរបស់ប្រទេសថៃដែលកំពុងល្បីល្បាញខ្លាំងនៅក្នុងនិងក្រៅប្រទេសសម្រាប់កញ្ញា MILLI តារារ៉ែបដែលបង្ហាញវត្តមាននៅលើឆាកប្រគុំតន្ត្រីធំៗលំដាប់ពិភពលោក។ ចុងក្រោយហ្វែនៗនៅប្រទេសកូរ៉េខាងត្បូងសប្បាយចិត្តជាខ្លាំងព្រោះទទួលបានដំណឹងថានាងនឹងទៅចូលរួមសម្តែងក្នុង “HIPHOPPLAYA FESTIVAL” ក្នុងថ្ងៃទី ១៨ ខែកញ្ញានេះ តែក៏សប្បាយចិត្តមិនបានយូព្រោះ…
ព្រោះខាង officialyupp ក្រុមហ៊ុនទទួលខុសត្រូវការងាររបស់កញ្ញា MILLI ចេញប្រកាសលុបចោលការចូលរួម និងការសម្តែងនៅប្រទេសកូរ៉េខាងត្បួងភ្លាមៗព្រោះសុំវីសាមិនបាន។ តារាស្រីនិងក្រុមការងារទាំងអស់បានចូលខ្លួនមកសុំទោសហ្វែនៗដែលទន្ទឹមរងចាំទស្សនាយ៉ាងអស់ពីចិត្ត ហើយសន្យាថានឹងធ្វើវាអោយបាននៅឆ្នាំក្រោយ។
ចាត់ទុកជារឿងដែលធ្វើអោយគ្រប់គ្នាមិនសប្បាយចិត្តជាខ្លាំងមួយរឿងទៀត ដោយសារមួយរយ:ចុងក្រោយនេះតារារបស់ប្រទេសថៃដូចជាត្រូវគេបដិសេដវីសាច្រើនគ្នាណាស់ មានប្រទេសច្រើនណាស់ទាំងក្នុងទ្វីបអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិកាដែលពង្រឹងច្បាប់ធ្វើដំណើររបស់តារាថៃ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា