បច្ចុប្បន្ននេះវិស័យសិល្ប:របស់ប្រទេសចិនកំពុងរង្គុះរង្គើស្ទើរងើបមិនរួចក្រោយពេលមានអ្នកចេញមកបង្ហោះពត៌មានរបស់តារាសម្តែង តារាចម្រៀង និងសិល្ប:ករជាច្រើនរូបទៀតជាបន្តបន្ទាប់ថាពួកគេលួចប្រើប្រាស់សេវាកម្មផ្លូវភេទ ដូចជាករណីលោក វ៉ាង់អ៊ីប៉ ដែលទើបតែផ្ទុះខ្លាំងមុននេះបន្តិច។

ក្រៅពីតារាប្រុសខាងលើក លោក Jackson Wang សមាជិកក្រុមតារាខេផប់ល្បី GOT7 ក៏ត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតនៅប្រទេសចិញលើកយកឈ្មោះមកពាក់ព័ន្ធផងដែល ដោយសាមីខ្លួនបានពត៌មានហើយមិននៅស្ងៀមប្រញ៉ាប់ចេញមុខមកប្រកាសអោយគ្រប់គ្នាបានដឹងនៅក្នុង twitter របស់ខ្លួនថា “រាល់ថ្ងៃនេះអ្នកប្រហែលជាបានដឹងស្រាប់ហើយថាខ្ញុធ្វើការដើម្បីវិស័យសិល្ប: ខ្ញុំធ្វើការដើម្បីមនុស្សរបស់ខ្ញុំ ខ្ញុំចង់កសាងប្រវត្តិសាស្រ្ត មិនមានពេលធ្វើអ្វីផ្សេងឡើយ មានតែប៉ុណ្ណឹង!”។

ដែលមានន័យថាតារាប្រុស Jackson Wang បដិសេដយ៉ាងដាច់អហាំងកាចំពោះពត៌មានដែលចោទថាគាត់ទិញនិងប្រើប្រាស់សេវាកម្មផ្លូវភេទ។ ចំពោះវិធានការចាត់ការអ្នកចេញពត៌មានមិនពិតទាំងអស់នោះ ហ្វែនៗប្រហែលត្រូវរងចាំស្តាប់សេចក្តីប្រកាសផ្លូវការណ៍របស់ក្រុមហ៊ុនដែលទទួលខុសត្រូវតារាប្រុសរូបនេះ។
អត្ថបទដោយ សា



