កំពុងក្លាយតារាប្រុសដែលត្រូវសង្គមរិះគន់និងទន្ទឹមរងចាំអោយចេញមុខអធិប្បាយអំពីរឿងក្តីឆបោកប្រជាជនស្លូតត្រង់សម្រាប់លោក kratingg តួឯកប្រុសដែលត្រូវគេចេញពត៌មានថាគាត់ជាមេខ្ញែរបបួលមនុស្សអោយមកចូលរួមលេងហ៊ុន។

កាលពីម្សិលមិញខាងទូរទស្សន៍បុស្តិ៍លេខ៣បាញចេញមុខជំនួយខ្លះៗរួចរាល់ហើយពីព្រោះតារាប្រុសជាប់រវល់ថតរឿងហើយសន្យាថាថ្ងៃនេះតារាប្រុសនឹងចេញមុខមកអធីប្បាយដោយខ្លួនឯង។ ហើយតាមសន្យាវេលាម៉ោង ១២កន្លះថ្ងៃត្រង់ថ្ងៃនេះលោក kratingg បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Hone-Krasae តាមសំណូមពរបស់ទស្សនិកជននិងប្រជាជនទូទៅ។

វគ្គដំបូងគឺសំនួរសួរត្រង់ៗថា “តើបានលេង Forex 3D មែនទេ” តារាប្រុសលេងមែនគាត់ចាប់ផ្តើមជាមួយបងថ្លៃរបស់មិត្តស្រីដែលជួបគ្នាហើយចៃដន្យឃើញគេកំពុង Trade។ លោក kratingg ចាប់អារម្មណ៍សាកសួរហើយចូលលេងដែលព្រោះចំណូលឃើញថារកចំណូលបានច្រើន ចង់បានចំណូលបន្ថែមទើបសម្រេចចិត្តលេងប៉ុន្តែមិនបានណែនាំអោយនរណាមកលេងបន្តឡើយ។ (កុំទាន់កាត់សេចក្តីណា ព្រោះនៅមានវគ្គបន្ត)!
អត្ថបទដោយ សា


