(វគ្គ២) តារាប្រុស “𝘒𝘙𝘈𝘛𝘐𝘕𝘎𝘎” អះអាងថាខ្លួនមិនមែនជាមេក្រុមនាំគេឆបោកប្រជាជនស្លូតត្រង់!

បន្តពីវគ្គដំបូង នៅក្នុងកម្មវិធី Hone-Krasae ដែលបានអញ្ជើញតារាប្រុសពីរនាក់អោយចេញមុខមកបកស្រាយថាហេតុអ្វីមានឈ្មោះរបស់ខ្លួនជាប់ជាមេក្រុមរបស់ Forex 3D​ ដោយបន្ទាប់ពីលោក kratingg បានទទួលស្គាល់ថាខ្លួនបានលេងមែន តារាប្រុសក៏បានអះអាងថាខ្លួនមិនបានទៅបបួលនរណាអោយមកចូលរួមលេងជាកូនក្រុមរបស់ខ្លួនឡើយ។
សម្រាប់តារាដែលជាប់ឈ្មោះនៅពីក្រោមគាត់ លោក kratingg បានអះអាងថាមិនបានបបួល មិនដែលទៅលួងលោកនរណាអោយមកលេងឡើយ ភាគច្រើននៅពេលបានជួបយើងសាកសួរគ្នាថារកស៊ីអ្វីខ្លះនាពេលនេះខ្ញុំក៏ប្រាប់ថាកំពុងលេង Forex 3D ទទួលបានចំណូលប្រហែលប៉ុននេះប៉ុននោះ ពួកគាត់ចាប់អារម្មណ៍ហើយចង់រកចំណូលដែល។
ចុងក្រោយពាក់ព័ន្ធនឹងរឿងតារាកូនក្រុមដេលមានចំនួនជាង ៧០ នាក់លោក kratingg ប្រាប់ថានៅក្នុងប្រព័ន្ធដែលគាត់អាចចូលមើលបាន មិនមានបង្ហាញអោយឃើញទាំងអស់ដូចរូបដែលកំពុងបែកធ្លាយនោះទេ ក្រុមអ្នកចាត់ចែងគេលាក់បាំងពីគាត់ដូចគ្នា។ តារាប្រុសនៅតែអះអាងថាខ្លួនមិនមែនជាជនជាប់ចោទទេ ខ្លួនក៏ជាជនរងគ្រោះដូចគ្នាដែល (នៅពត៌មានបន្ត)!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា