(បន្ត) បើខុសត្រូវជាប់គុកភ្លាមៗ!! លោកអធិប្បតិយក្រសួងយុត្តិធម៌ នឹងធ្វើការសឺបតាមដានប្រវត្តិរបស់ kratingg ជាដាច់ខាត!
វែងអន្លាយខ្លាំងណាស់សម្រាប់កម្មវិធី Hone-Krasae ដែលមានតារាប្រុសរបស់បុស្តិ៍លេខ៣កំពុងត្រូវគេរិះគន់ក្នុងរឿងក្តី Forex 3D មកចូលរួមបកស្រាយ។ បន្ទាប់ពីទទួលស្គាល់ថាលេខដើម្បីចំណូលមែន និងបានអះអាងថាខ្លួនមិនមែនជាអ្នកណែនាំនរណាអោយមកលេងមកត្រូវគេបោកនោះឡើយ ហើយពេលនេះលោក kratingg យល់ព្រមអោយភ្នាក់ងាសឺបអង្កេតពិសេសសឺបតាមដានប្រវត្តិរបស់ខ្លួនដោយរកឃើញថាគាត់ខុសមែន គាត់ព្រមចេញពីវិស័យសិល្ប:ហើយព្រមជាប់គុកតាមច្បាប់។

តួឯកប្រុស kratingg និយាយត្រង់ៗថាខ្លួនមិនបានចំណេញអ្វីច្រើនជាងចំណូលដែលទទួលបានពីលុយដែលខ្លួនឯងបានវិនិយោគតាំងពីដំបូងៗឡើយ គាត់ចូលរួមលេងព្រោះជឿថាវាផ្តល់ចំណូលបន្ថែមអោយ គ្រប់យ៉ាងកើតឡើងព្រោះគាត់លោភលន់គាត់ជាក្មេងក្រមកពីតាម ចង់រកលុយបន្ថែម (កាលនោះមិនទាន់ល្បី) ហើយមិនបានដឹងថាវារឿងដែលខុសច្បាប់ បើដឹងគាត់ក៏មិនលេងដែល។

បន្តទៅនេះតារាប្រុសនឹងរៀបចំឯកសារស្នើរសុំអោយក្រសួងយុត្តិធម៌សិក្សាសង្កេតពីប្រភពចំណូល បញ្ជីធនាគា និងការធ្វើបទសន្ទនាជាមួយអ្នកពាក់ព័ន្ធទាំងអស់ ក្នុងគ្រប់ប្រភេទនៃទំនាក់ទំនង។ បើឃើញថាមិនប្រក្រតី ឬខុសពិតមែន តារាប្រុសខុសព្រមទទួលរាល់កំហុស ដោយអោយចូលគេងគុកគាត់ក៏ព្រម!
អត្ថបទដោយ សា



