តារាប្រុសបុស្តិ៍លេខ ៣ មួយរូបទៀតដែលត្រូវជាប់ឈ្មោះជាមេខ្លោង Forex 3D! លោក “បន់” ឬ kummun.k ទប់មិនបានសម្រក់ទឹកភ្នែកកណ្តាលកម្មវិធី “ហូនក្រសែ”!
ផ្ទុះម្តងទៀតជាខ្លាំងសម្រាប់រឿងក្តីឆបោក Forex 3D ដោយបន្ទាប់ពីទទួលបានពត៌មានថាមានតារាប្រុសល្បីពីរនាក់ទៀតដែលជាមេខ្លោងធំក្នុងការដើរបញ្ចុះបញ្ចូលអោយអ្នកដទៃទិញហ៊ុន ឬយកប្រាក់មកវិនិយោគ។ ក្រៅពីលោក Kratingg តួឯកប្រុសដែលកំពុងឡើងកូដខ្លាំង នៅមានលោក kummun.k ម្នាក់ទៀតដែលកំពុងត្រូវសង្គមជិះជាន់នឹងទាមទាអោយច្បាប់ដាក់ទោស។

ថ្ងៃនេះតារាសម្តែងប្រុសទាំងពីរនាក់បានចូលរួមក្នុងកម្មវិធី Hone-Krasae ដើម្បីបង្ហាញមុខនិងអធិប្បាយពីដំណើរដើមទងដែលធ្វើអោយពួកគេមានឈ្មោះនៅក្នុងបញ្ជីមេក្រុម។ លោក kummun.k បើដឹងថាខុសកាលនោះគាត់មិនចូលលេង ហើយក៏មិនប្រាប់មិត្តភក្តិជិតដិតដែលទៅណាមកណាជាមួយគ្នាអោយដឹងរហូតពួកគេត្រូវមកក្នុងរន្តៅការបោកប្រាស់ជាមួយគាត់នោះឡើយ។

តារាប្រុសអះអាងហើយអះអាងទៀតថាគាត់មិនដែលធ្វើការណែនាំនរណាអោយមកលេងទេ តាមពិតទៅគាត់និងលោក Kratingg គឺជាជនរងគ្រោះចូលលេងព្រោះលោភចង់បានលុយចង់ឆាប់មែនបាន ហើយចុងក្រោយនៃកម្មវិធីសម្ភាសន៍តារាប្រុសទប់ទឹកភ្នែកមិនបានឡើយនៅពេល ក្រសួងយុត្តិធម៌និយាយប្រៀបធៀបជីវិតរបស់គាត់ទៅនឹងតួអង្គក្នុងរឿងដែលរងចាំអោយគេកាត់ក្តី។
ពេលនេះពុំទាន់មាននរណាអាចសម្រេចបានឡើយថាតារាប្រុសខុសពិតមែន ឬតាមពិតទៅពួកគាត់ជាជនរងគ្រោះ ហ្វែនៗអាចរងចាំស្តាប់លទ្ធផលនៃការសឺបប្រវត្តិម្តងទៀតពីក្រសួងយុត្តិធម៌ និង DSI។
អត្ថបទដោយ សា



