អួយពេលមើលវីដេអូនេះហើយទើបដឹងថា Janie ស្គមកំរិតណាស្គមឡើងហ្វេនៗដង្ហែគ្នាបារម្ភហើយអ្វីដែលសំខាន់នាង….! មានវីដេអូ
ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងពិតមែនសម្រាប់អ្នកម៉ាក់កូនមួយយ៉ាង Janie Alphat ភរិយាជាទីស្រលាញ់របស់ Mickey Non អាចនិយាយបានថាមិនដែលភ្លេចមើលថែខ្លួនឯងនោះទេសូម្បីតែគិត ហើយជាធម្មតាក៏តែងតែបានឃើញសាម៉ីខ្លួន ចូលចិត្តប្រលែងមុខអត់ម្ស៉ៅមកលើបណ្ដាញសង្គមជានិច្ច
ហើយនៅពេលថ្មីៗនេះក៏បានឃើញស្ទាយតែងខ្លួនយ៉ាងយកចិត្តទុកដាក់របស់នាង រឿងនេះគ្រប់គ្នាចម្លែកចំពោះសម្រស់របស់នាងខ្លាំងណាស់ទាំងមុខទាំងសក់ពេញដប់ ភ្លាមៗដែលនាងផុសរូបនៅលើបណ្ដាញសង្គម គ្រប់គ្នាដែលបានឃើញត្រូវតែប្រញាប់ចុចឡាយអោយម៉ាក់ៗជាបន្ទាន់ព្រោះតែសម្រស់ធម្មជាតិនេះហើយ គ្រប់គ្នាស្ទើរតែចាំមិនបានទៅហើយ
ហើយក្រោយមកក៏តាមដោយវីដេអូ Janie ដែលបានបង្ហោះ ព្រោះមិនមែនត្រឹមតែមុខស្អាតនោះទេ រាងក៏អេមខ្លាំងណាស់ដែរហ្វីតពិតៗមិនមើលមិនចាប់អារម្មណ៍គឺមិនបានទេ ម្នាក់មើលហើយមើលទៀតមើលប៉ុន្មានដងក៏មិនចង់ជឿក្រសែភ្នែកខ្លួនឯងដែរ ក្បាលពោះរាបស្មើរខ្លាំងណាស់ រាបស្ដើងដូចក្រដាសអញ្ចឹង ស្គមពិតៗមិនចាំបាច់អ៊ីឌីត ហ្វេនៗសុំវិធីអាថ៌កំបាំងថែរាងនេះព្រាត
អត្ថបទដោយ : នីត្តា





















