ដល់វគ្គសង្ស័យទៀតហើយ Prang-Pumjan ចៃដន្យពាក់អាវដូចគ្នាឬមួយក៏លួចណាត់គ្នា……គ្រប់គ្នាឃើញហើយទ្រាំមិនសង្ស័យមិនបាន! មានរូបភាព
ព្រោះតែបេះដូងនៅទំនេរទាំងគូរ ទើបត្រូវបានហ្វេនៗចាប់ផ្គូរផ្គងបែបនេះ សម្រាប់ Prang Kannaran ជាមួយកំលោះ Pumjan Prama ក្រោយពីបានឃើញសកម្មភាពរបស់អ្នកទាំងពីរចុះសម្រុងគ្នាបានយ៉ាងល្អ ចាប់ពីអ្នកទាំងពីសម្ដែងរឿងជាមួយគ្នា ទើបធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍បែបនេះ ថ្វីត្បិតតែអ្នកទាំងពីរប្រាប់ជាច្រើនលើកច្រើនសារថាត្រឹមតែជាមិត្តភ័ក្ដក៏ដោយ
ដោយជាក់ស្ដែង Prang ដែលបានផុសរូបភាពគូរ ជាមួយ Pumjan នៅក្នុង IG អមជាមួយឃ្លាដែលបានសរសេរខ្លីៗថា “py lip gloss #ហើយមកតែងខ្លួនដូចគ្នាចឹងទៅ” ចំណែកឯខាងកំលោះ Pumjan ក៏បានផុសរូបភាពគួអោយស្រលាញ់នៅក្នុង IG ដូចគ្នា ដោយមានឃ្លាថា “ប្អូនស្រលាញ់ៗៗៗៗណាស់ៗៗៗ” ហើយខាងស្រីក៏បានចូលទៅខមិនតបថា “ស្រលាញ់ខ្ញុំអោយច្រើនៗណា”
អាចនិយាយបានថា Prang-Pumjan ថតរូបជាមួយគ្នាហើយពិតជាគួអោយស្រលាញ់ខ្លាំងណាស់ ស្រលាញ់បែបធម្មជាតិៗចេញពីចិត្ត យើងអាចមើលឃើញបានតាមរយៈភាពស្និតស្នាលរបស់អ្នកទាំងពីរ ជាពិសេសនៅតែងខ្លួនដូចគ្នាទៀតពាក់អាវស-ដូចគ្នាអីណា ដើរកៀកគ្នាញញឹមស្រស់ស្រាយទាំងពីរនាក់តែម្ដងហើយ ក្ដីសុខបែបនេះប្រហែលលើសពីមិត្តភ័ក្ដហើយថាបាន……
អត្ថបទដោយ : នីត្តា























