ផ្អែមទៀតហើយគូនេះ!! តាមសន្យាកញ្ញា bow_maylada ហោះមកចូលរួមធ្វើបុណ្យថ្ងៃកំណើតជាមួយមិត្តប្រុស lekteeradetch!
នៅគ្រងតំណែងគូស្នេហាតារាដែលផ្អែមល្ហែមបំផុតដដែលសម្រាប់គូរបស់កញ្ញា bow_maylada និងលោក lekteeradetch ដោយមិនធ្វើអ្វីទៅទីណានោះទេបើអាចទៅរួចពួកគេនឹងយកគ្នាទៅតាម។ ចុងក្រោយបន្ទាប់ពីធ្វើអោយមិត្តប្រុសនឹកស្ទើរទ្រំមិនបាន តារាស្រីហោះមកប្រទេសថៃវិញទាំងព្រឹកព្រលឹមដើម្បីជូនម្ចាស់បេះដូងទៅធ្វើបុណ្យក្នុងថ្ងៃកំណើត។

ថ្ងៃនេះ (១៥ ខែកញ្ញា) ជាថ្ងៃកំណើតគម្រប់ ៣៣ ឆ្នាំរបស់តារាសម្តែងប្រុសភ្នែកតូច lekteeradetch ដែលមិនបានរៀបចំកម្មវិធីជប់លៀងអ្វីធំដុំនោះទេ គាត់គ្រាន់តែចេញទៅធ្វើបុណ្យនៅទីសក្ការបូជាហើយណាត់សមាជិកគ្រួសារនិងមិត្តស្រីចេញញ៉ាំអីរួមគ្នាលក្ខណ:គ្រួសារ។

ថ្វីត្បិតនៅមិនទាន់មានរូបភាពផ្អែមល្ហែមផុសចេញមកអោយហ្វែនៗបានឃើញច្បាស់ៗ តែលោក lekteeradetch ក៏បានផុស Story បង្អួតភាពផ្អែមល្ហែមនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនដោយក្នុងនោះគាត់បាន Mention មិត្តស្រីចូលក្នុងនោះផងដែល។ អាចនិយាយបានថាស្វីតឥតល្ហែតែម្តងហើយគូនេះ!!
អត្ថបទដោយ សា



