សរុបរួចខ្លួនទេ?? អាប់ដេតស្ថានភាពបច្ចុប្បន្នរបស់តារាប្រុស kratingg និងលោក kummun.k!

ថ្ងៃនេះរឿងក្តីឆបោកប្រជាជនស្លូតត្រង់ Forex 3D បានធ្វើអោយបណ្តាញសង្គមកក្រើកម្តងទៀតក្រោយពេលតារាប្រុសសំខាន់របស់ទូរទស្សន៍បុស្តិ៍លេខ៣ពីរនាក់បានឡើងកម្មវិធី “Hone-Krasae” ដើម្បីអធិប្បាយរឿងពិតអំពីការដែលបណ្តាលអោយគាត់ជាប់ឈ្មោះមេក្រុមបបួលគេលេងហ៊ុន។
លោក kratingg និងលោក kummun.k និយាយពីដំណើររឿងចំនុចចាប់ផ្តើមនៃការចូលលេង Forex 3D ហើយរៀបរាប់ប្រាប់ថាហេតុអ្វីបានជាមានឈ្មោះមនុស្សផ្សេងៗនៅពីក្រោមពួកគេ។ ចុងក្រោយបានសេចក្តីសរុបថាតារាប្រុសទាំងពីរបដិសេដថាខ្លួនមិនបានណែនាំ ឬ​អូសទាញនរណាអោយមកចូលក្រុមជាមួយខ្លួនឡើយ លើសពីនេះទៅទៀតទាំងពីរនាក់អនុញ្ញាអោយក្រសួងយុត្តិធម៌ និងភ្នាក់ងារ DSI សឺបអង្កេតប្រវត្តិផ្សេងៗរបស់ខ្លួនដោយមិនលាក់បាំង។
ចុងក្រោយបំផុតតំណាងរបស់ក្រសួងយុត្តិធម៌បញ្ជាក់ថាទោះបីមានឈ្មោះពាក់ព័ន្ធ មានភស្តុតាងបញ្ជាក់ថាគាត់ជាមេក្រុម តែបើមិនមានភាពខុសប្រក្រតីរឿងលុយចេញចូល ឬមិនមានកូនក្រុមចេញមកដាក់បណ្តឹងលោក kratingg និងលោក kummun.k នឹងមានសេរីភាពភ្លាមៗ ទោះបីសង្គមមិនសុខចិត្តយ៉ាងណាក៏ដោយពីព្រោះអ្នកពាក់ព័ន្ធរឿងក្តីនេះមានជាង៥០០០០នាក់ តាមច្បាប់ថៃមិនអាចចាប់ទាំង ៥ម៉ឺននាក់នោះដាក់គុកទាំងអស់នោះទេបើមិនមានអ្នករងគ្រោះចេញមកប្តឹងពួកគេ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា