ភាគច្រើនកាន់ជើងលោក “𝘒𝘙𝘈𝘛𝘐𝘕𝘎𝘎”! អ្នកប្រើប្រាស់អ៊ិនធឺណែតបង្កើតក្រុមកាន់ជើង តារាប្រុស ស្រី ដែលកំពុងជាប់ឈ្មោះជាចម្លើយសង្គម!!
ចំនួនតារាអ្នកសិល្ប:ក្នុងរឿងក្តីឆបោក Forex 3D កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយថ្មីៗនេះតួឯកប្រុសពីរនាក់របស់ទូរទស្សន៍បុស្តិ៍លេខ៣ កំពុងត្រូវមហាជនរិះគន់និងកៀបសង្កត់យ៉ាងខ្លាំងបើទោះបីមិនមានឈ្មោះនៅក្នុងបញ្ជីអ្នកទោសចេញពីក្រសួងយុត្តិធម៌ក៏ដោយ។
ពត៌មានពុះកញ្ជ្រោលខ្លាំងរហូតធ្វើអោយហ្វែនៗ និងមហាជនទូទៅនាំគ្នាសង្កេតអកប្បកិរិយារបស់តារានីមួយៗហើយនាំគ្នាបង្កើតក្រុមវិភាគ កាត់សេចក្តីពាសពេញបណ្តាញសង្គម ចុងក្រោយថ្ងៃនេះចាប់ផ្តើមមានរូបភាពប្រៀបធៀបរវាង តារាប្រុស kratingg និង តារាចម្រៀងស្រី bitoeyrsiam ផុសឡើងជាបណ្តើរៗដោយភាគច្រើនផ្តល់សំលេងគាំទ្រទៅខាងតារាប្រុស។

អ្នកប្រើប្រាស់អ៊ិនធឺណែតគាំទ្រអោយលោក kratingg អោយរួចខ្លួនពីរឿងក្តី Forex 3D ដោយហេតុផលថាគាត់ហ៊ានចេញមុខមកនិយាយ ព្រមអោយភ្នាក់ងារសឺបអង្កេតចូលត្រួតពិនិត្យគ្រប់យ៉ាងដែលចាំបាច់ ហើយបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនដឹងខ្លួនតាំងពីដំបូង បើពេលនេះពិនិត្យហើយឃើញថាខុសមែនគាត់ព្រមទទួលរាល់ទោសទាំងអស់ដោយមិនរត់គេច។ សម្រាប់ពាក្យដែលមានរនៅលើរូបនោះ ហ្វែនៗបានសសេរថា:
” kratingg: សង្ហារ = អោយអភ័យ ១០០%
bitoeyrsiam : ជេបែបមិនអោយអភ័យ ១០០%” ។

អត្ថបទដោយ សា




