មិត្តអ្នកអានប្រហែលនៅចាំករណី LED យក្សធ្លាក់សង្កត់កណ្តាល Concert របស់ក្រុមល្បី Mirror កើតឡើងនៅប្រទេសហុងកុងដែលធ្វើអោយអ្នករាំម្នាក់ឈ្មោះ Mo Li ទទួលរងគ្រោះខ្លាំងជាងគេរហូតមកទល់ពេលនេះនៅមិនទាន់ដឹងខ្លួន។ ថ្មីៗនេះមានសារពត៌មានល្បីមួយបានចេញថាគ្រួសាររបស់អ្នករាំម្នាក់នោះបដិសេដប្រាក់សំណងដែលក្រុមហ៊ុនប្រគល់ជូន!

គ្រួសាររបស់ Mo Li បដិសេធលុយ ១០លានដុល្លាហុងកុង (ជាង១លាន២សែនដុល្លាសហរដ្ឋអាមេរិកា) ដែលក្រុមហ៊ុនស្នើរអោយមុនពេលតុលាកាកាត់ក្តី ព្រោះកូនប្រុសមានអាការ:ធ្ងន់ធ្ងរអាចត្រូវក្លាយជាមនុស្សរុក្ខជាតិមួយជីវិត ម្យ៉ាងវិញទៀតបច្ចុប្បន្នខាងភ្នាក់ងារសឺបអង្កេតនៅមិនទាន់បញ្ចប់រឿងក្តី។

បច្ចុប្បន្នទាំងអស់គ្នាកំពុងរងចាំតាមដានអាការ:របស់អ្នករាំប្រចាំក្រុម Mirror ម្នាក់នេះដោយបាននាំគ្នាជូនពនិងបន់ផ្សងអោយគាត់រួមផុតពីចំនុចអន្តរាយហើយអាចត្រឡប់មកកម្រើក មានសុខភាពបានដូចធម្មតាវិញ។
អត្ថបទដោយ សា



