បងអ្នកលេងភ្លេងអូនអ្នកច្រៀង គូស្នេហ៍តារា Nadech និង Yaya មកស្វីតឲអ្នកគាំទ្រឃើញទៀតហើយ….

គូស្នេហ៍តារាល្បាញល្បីគូរបស់តួឯកប្រុសលោក Nadech Kugimiyaនិង Yaya Urassaya មកបន្ថែមភាពផ្អែមល្ហែមដាក់គ្នា បងអ្នកលេងព្យាណូចំណែកអូនវិញជាអ្នកច្រៀង ក្លាយជាចម្រៀងមួយដ៏មានអត្ថន័យ។ គូនេះការពិតទៅទើបប្រកាសមានទំនាក់ទំនងស្នេហាជាសាធារណះឲមហាជនបានដឹងប៉ុន្មានឆ្នាំចុងក្រោយនេះទេ តែមានអ្នកគាំទ្រច្រើនណាស់ដែលស្រលាញ់គាំទ្រគូនេះ ព្រោះពេញចិត្តនិងចាប់គូឲអ្នកទាំងពីរតាំងពីពេលដែលនៅមិត្តរួមកាងារសម្ដែងរួមគ្នាមកម្លេះ។

ក្រោយពីបង្ហាញចំណងស្នេហាបើកចំហឲអ្នកគាំទ្រដឹងរួចមក គូរបស់លោក Nadech និង Yaya ស្វីតរហូតផ្អែមល្ហែមមិនលាក់បាំង មានដំណើរកំសាន្ដរួមគ្នាជាច្រើនកន្លែងហើយទោះពេលខ្លះថ្ងៃសម្រាកមិនបានទៅណាឆ្ងាយ គូនេះក៏មានជួបគ្នាផ្អែមល្ហែមបែបនៅផ្ទះផងដែរ។​​ ខាងក្រោមនេះជាវីដេអូរបស់ Nadech និង Yaya ច្រៀងចម្រៀងលេងភ្លេងជាមួយគ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ