វិស័យសិល្ប:ថៃបាត់បង់មនុស្សសំខាន់មួយរូបទៀត!! សម្តេចរាជគ្រូ “ម៉ម” ចូល​​ទីវង្គតបន្ទាប់ពីបើកសម្ភោធរឿង Six Characters!

ចាត់ទុកជាសោកនាដកម្មយ៉ាងមហាសាលមួយចំពោះតារាប្រុសតារាស្រីក៏ដូចជាវិស័យសិល្ប:ទាំងមូលដែលថ្មីៗនេះទាំងអស់គ្នាបានបាត់បង់គ្រូបង្រៀនសម្តែងចំណានបំផុតរបស់ប្រទេស។ ម៉ម actingclass_hmom ចូលទីវង្គតកាលពីយប់មិញក្រោយពេលរឿងចុងក្រោយរស់ខ្លួនត្រូវបានចាក់បញ្ចាំងផ្សាយ!
“ម៉ម actingclass_hmom” ជារាជគ្រូខាងសិល្ប:សម្តែងរបស់ប្រទេសថៃ ហើយក៏ជាគ្រូបណ្តុះបណ្តាលអោយមានតារាសម្តែងឆ្នើមជាច្រើនរូបក្នុងវិស័យផងដែលរួមមានដូចជា mario_mm38, nuneworanuch, Pancake, aff_taksaorn, ananda_everingham និងតួឯកប្រុសតួឯកស្រីមានកេរ្តិ៍ឈ្មោះជាច្រើនរូបទៀត។
ការចាកឆ្ងាយរបស់ “ម៉ម” ធ្វើអោយកូនសិស្សគ្រប់គ្នាសោកសៅនាំគ្នារំលឹកដល់ពាក្យបង្រៀនព្រានប្រដៅទាំងអស់របស់សម្តេចគ្រូដែលជួយអោយពួកគេមានសមត្ថភាពរហូតទល់សព្វថ្ងៃ។ លើសពីនេះទៅទៀតទាំងអស់គ្នាខ្លោចចិត្តព្រោះ “ម៉ម” នៅតស៊ូជំនះរហូតរឿង Six Characters ថតនិងចេញចាក់បញ្ចាំងយ៉ាងជោគជ័យ។ សូមម៉មបានទៅកាន់សុខគតិភព 🙏🙏🙏។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា