ជាប់ឈ្មោះជាតួឯកស្រីមានស្នាដៃសម្តែងជាច្រើនរឿងសម្រាប់កញ្ញា kwanusa9 ដែលទោះបីមានដ្រាម៉ាវាយប្រហាច្រើនយ៉ាងណានាងក៏នៅតែមានកេរ្តិ៍ឈ្មោះបោះសំឡេងហើយទទួលបានសម្លេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចុងក្រោយព្រោះព្រលូកច្រើនឆ្នាំតារាស្រីប្រកាសចេញពីវិស័យសិល្ប:ក្នុងពេលឆាប់ៗនេះ!

នៅក្នុងកម្មវិធី “woodytalk” ពិធីករបានសម្ភាសន៍អំពីគម្រោងថ្ងៃអនាគតរបស់តារាកិត្តិយស តួឯកស្រី kwanusa9 ក៏បានប្រាប់ថានាងចង់បានស្វាមី ចង់មានកូន ហើយនឹងចេញពីវិស័យសិល្ប:ក្នុងពេលប្រាំឆ្នាំខាងមុខនេះ។

បណ្តាលអោយអ្នកគាំទ្រ ពិធីករ និងអ្នកក្នុងវិស័យសិល្ប:ទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនេះជាលើកដំបូងដែលតារាស្រីបើកចិត្តនិយាយចេញអោយគ្រប់គ្នាបានដឹង។
អត្ថបទដោយ សា



