ជាតារាចម្រៀងដែលល្បីល្បាញម្នាក់របស់ប្រទេសថៃសម្រាប់ toey_apiwat23 (ឬនៅថៃគេហៅថាគ្រូតឹយ) ដែលបទចម្រៀងនិពន្ធដោយខ្លួនរបស់គាត់ភាពច្រើនមានចំនួនអ្នកមើលច្រើនមហាសាលជានិច្ច (200-300 លាន views) នៅក្នុង youtube។

ព្រោះមានសម្លេងពិរោះ មានអាជីពមួយទៀតជាគ្រួបង្រៀន ហើយមានរូបរាងស្អាតសង្ហារតារាចម្រៀងប្រុសបានឆក់យកបេះដូងរបស់ហ្វែននារីៗជាច្រើននាក់តាមស្រលាញ់ហើយតាមសុំធ្វើជាម្ចាស់បេះដូងដោយមិនដឹងពីជីវិតពិតរបស់គាត់។ ចុងក្រោយ គ្រូតឹយ Surprise គ្រប់គ្នាដោយរូបគ្រួសារដ៏សែនកក់ក្តៅបណ្តាលអោយអ្នកគាំទ្រភ្ញាក់ផ្អើលហើយនាំគ្នា SAD ពេញបណ្តាញសង្គម។

លោក toey_apiwat23 តាមពិតទៅមានភរិយាយ និងកូនស្រីអាយុមួយឆ្នាំជាទីស្រលាញ់រួចរាល់ហើយ មិនមែននៅកំលោះសម្រាប់ស្រីៗតាមចែចូវដូចគ្រប់គ្នាយល់ឃើញកន្លងមកនោះទេ។ គ្រួសាររបស់តារាចម្រៀងក្មេងៗ ហើយមុខស្អាតដូចគ្នាទាំងបីនាក់ប៉ាម៉ាក់កូនតែម្តងហើយ។
អត្ថបទដោយ សា



