បានត្រឡប់មកទទួលការងារសិល្ប:វិញយ៉ាងសម្បូរបែបហើយសម្រាប់អ្នកម្តាយកូនមួយ janienineeleven ដែលដកខ្លួនមិនទទួលអ្វីទាំងអស់ជាច្រើនឆ្នាំបន្ទាប់ពីផ្តល់កំណើតអោយកូនស្រី។ ថ្មីៗនេះតារាស្រីត្រឡប់មកសម្តែងរឿងវិញ ហើយថែមនាំកូនស្រីជាទីស្រលាញ់ចូលរួមបង្ហាញវត្តមាននៅក្នុងក្នុងកម្មវិធីបើកសម្ភោធន៍រឿង #ซุปตาร์2550 ទៀតផង។

នៅក្នុងអ៊ិនស្តាក្រាមរបស់ផ្ទាល់ខ្លួនតារាស្រី janienineeleven បានផុសវីដេអូខ្លួននិងកូនស្រីកំពុងត្រៀមខ្លួនហើយធ្វើដំណើរដើរចូលកម្មវិធីប្រកបដោយភាពជឿជាក់ និងមានទឹកមុខញញឺមពោរពេញដោយក្តីសប្បាយរីករាយ។ ទាំងពីរនាក់ម្តាយកូនគួរអោយស្រលាញ់ខ្លាំងណាស់ អូន “ណូឡា” មិនខ្លាចកាម៉េរា មិនសម្តែងភាពភ្ញាក់ផ្អើលនៅពេលជួបហ្វូងមនុស្សច្រើនឡើយ សាកសមជាស៊ុបភើស្តាតារាកូនក្មេងបន្ទាប់របស់វិស័យសិល្ប:ថៃមែន។

វីដេអូរបស់អ្នកនាង janienineeleven បានធ្វើអោយហ្វែនៗលង់ស្រលាញ់កូនស្រីរបស់នាងមួយកម្រិតទៀត ដោយសូម្បីតួឯកស្រីល្បី bellacampen ក៏ទ្រាំមិនបានហើយចូលមកខមមិននៅក្នុងផុសនោះថា “បងណូឡា ជាមួយប្អូនស្រី ចេននី💕” ។

អត្ថបទដោយ សា



