ជាមិត្តភក្តិស្និទ្ធស្នាលរាប់អានគ្នាបានច្រើនឆ្នាំណាស់សម្រាប់តួឯកប្រុស kratingg និងលោក Pon_nawasch ដែលស្គាល់គ្នាតាំងពីចាប់ផ្តើមសម្តែងរឿងដំបូងៗជាមួយគ្នា។ ថ្មីៗនេះលោក Pon ត្រូវអ្នកសារពត៌មានសាកសួរពីទំនាក់ទំនងក្រោយពេលលោក ក្រាធីង ជួបបញ្ហាញគេអូទាញអោយចូលជាអ្នកទោសរបស់រឿងក្តី Forex 3D។

កាលពីយប់មិញនេះតារាប្រុស Pon បានចូលរួមជាភ្ញៀវកិត្តយសអោយកម្មវិធីបើកសម្ភោធរឿងថ្មីរឿង “suptar2550” ហើយបានផ្តល់ចម្លើយយ៉ាងច្បាស់និងជាក់លាក់ថាលោក kratingg មិនដែលបបួលខ្លួនអោយចូលទិញហ៊ុន ឬណែនាំអោយស្គាល Forex 3D ឡើយ។ តារាប្រុសបាននិយាយថា “គាត់មិនដែលណែនាំខ្ញុំសូម្បីម្តង ភាគច្រើនពេលយើងជួបគ្នាយើងនាំគ្នានិយាយតែរឿងសប្បាយៗ សើចក្អាកក្អាយរហូត” ។

ចំពោះមិត្តភាពតារាប្រុសទទួលស្គាល់ថាទាំងពីរនាក់ស្និទ្ធស្នាល់ហ្នឹងគ្នា ព្រោះសម្តែងរឿងរួមគ្នា ហើយតារាដែលនៅក្រោមដំបូលបុស្តិ៍លេខ ៣ ដូចគ្នា។ ចាប់តាំងពីថ្ងៃផ្ទុះពត៌មានលោក Pon_nawasch មិនដែលទាក់ទងលោក kratingg ឡើយព្រោះចង់ទុកពេលអោយមិត្តភក្តិយកពេលនោះទៅដោះស្រាយរឿងផ្សេងៗដែលកំពុងកើតឡើង ចុងក្រោយសុំអះអាងម្តងទៀតថា មិត្តរបស់គាត់មិនដែលណែនាំ ឬបបួលគាត់សូម្បីម្តង។
After Footer (Active) - damrei Mr1 Zone2



