បរិយាកាសកម្មវិធីបើកសម្ភោធចាក់ផ្សាយរឿង “Superstar 2550” ដែលមានតារាចូលរួមច្រើនបំផុត!

កាទន្ទឹមរងចាំរបស់ទស្សនិកជនដែលចង់ឃើញតួឯកស្រី Anne Thong និងលោក “ខេន ធីរ៉ាដេត” សម្តែងរួមគ្នាម្តងទៀតបានមកដល់ ដោយកាលពីម្សិលមិញនេះរឿង “ซุปตาร์ 2550/ Superstar 2550” បានយកមកចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ៣រួចរាល់ ហើយទទួលបានការនិយមគាំទ្រច្រើនតាំងពីវគ្គដំបូង។
ដើម្បីអបអរសាទអ្នកដឹកនាំរឿងបានរៀបចំកម្មវិធី “suptar2550galanight” ឡើងជាមួយវត្តមានរបស់តារាប្រុសស្រីល្បីល្បាញជាច្រើននាក់។ មានតួឯកប្រុស តួឯកស្រីច្រើនណាស់ដែលធ្វើដំណើរមកចូលរួមកម្មវិធីធ្វើអោយមានក្រុមអ្នកគាំទ្រចូលរួមសម្តែងក្តីរីករាយដល់កន្លែងផ្ទាល់យ៉ាងកុះករ។
ហ្វែនៗ និងអ្នកយកពត៌មានទទួលបានអាប់ដេតច្រើនណាស់ពីកម្មវិធី “suptar2550galanight” ពួកគេបានជួបសាកសួរសំនួរដោយផ្ទាល់អំពីរជិវិតផ្ទាល់ខ្លួន និងការងារក្នុងវិស័យសិល្ប:របស់តារានីមួយៗយ៉ាងលំអិត មានទាំងអ្នកប្រកាសថាបែកគ្នាជាមួយមិត្តប្រុស មានទាំងអ្នកប្រាប់ថាកំពុងល្អូកល្អឺនជាមួយមិត្តស្រី មានទាំងតារាប្រុសដែលចូលរួមព្រោះមានមនុស្សសំខាន់នៅទីនោះ។ អាចនិយាយបានថាកម្មវិធីកាលពីយប់មិញនេះផ្តល់រស់ជាតិ និងភាពសប្បាយរីករាយអោយហ្វែនៗបានយ៉ាងពេញលេញ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា