អ្នក Single ចង់ដួល!! តារាស្រី bow_maylada ផុសវីដេអូសរុបសកម្មភាពគូក្នុងថ្ងៃកំណើតរបស់មិត្តប្រុស ពីព្រលឹមទល់យប់! !

ថ្ងៃកំណើតរបស់តារាប្រុស Alek បានកន្លងផុតទៅហើយកាលពីម្សិលមិញ នៅឡើយតែភាពផ្អែមល្ហែមរវាម្ចាស់ខួបជាមួយមិត្តស្រីទេដែលនៅមិនទាន់ចប់។ ចុងក្រោយកញ្ញា bow_maylada ផុសវីដេអូសរុបកម្មវិធីខួបកំណើតមិត្តប្រុសយ៉ាងផ្អែមល្ហែម បណ្តាលអោយអ្នកនៅលីវក្តៅភ្នែកជាខ្លាំង។
នៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីថ្ងៃនេះមានផុសវីដេអូព្រមជាមួយសាសសេរថា “Let’s make a wish 💞 #អាឡេកលេខ៣៣ស្រស់ស្រាយ ជាមនុស្សចុងក្រោយក៏ល្អ”។ ដោយនៅក្នុងវីដេអូនោះតារាស្រីបាននាំលោក អាឡេកទៅធ្វើបុណ្យទាំងព្រលឹម នាំញ៉ាំអាហារនៅតូបដែលមិត្តប្រុសចូលចិត្ត នាំចូលសាឡនប្តូរពណ៌សក់ នាំញ៉ាំអាហារពេលល្ងាចតែពីរនាក់ ហើយកញ្ញា bow_maylada បាន Surprise មិត្តប្រុសជាមួយកាដូរបស់ប្រែនល្បីទៀតផង។
បន្ទាប់ពីឃើញផុសរបស់តារាស្រីហើយហ្វែនៗនាំគ្នាប្រាប់ថាច្រណែននឹងភាពស្វីតរបស់គូស្នេហ៍មួយគូនេះណាស់ អ្នកខ្លះក៏ចូលមកនិយាយថាផ្អែមអត់ក្រែងចិត្តអ្នកនៅ Single សោះឡើយ។ គ្រប់គ្នាសប្បាយចិត្តពេលដែលបានឃើញទិដ្ឋភាពស្នេហាគង់វង្សរបស់តារាប្រុសស្រីទាំងពីររូបនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា