ម៉ែ aff_taksaorn គឺជាតារាស្រីដែលកំពុងត្រឡប់មកគ្រងតំណែងតួឯកលំដាប់កំពូលរបស់វិស័យសិល្ប:ថៃម្តងទៀតក្រោយពេលបាត់មុខអស់ជាច្រើនឆ្នាំព្រោះបញ្ហាគ្រួសារ និងដ្រាម៉ាដែលតាមមកពីក្រោយពិធីមង្គលការ។ តារាស្រីជួបរឿងរ៉ាវច្រើនគ្រប់សព្វរហូតគ្រប់គ្នាស្ទើរមិនជឿថានាងអាចឆ្លងកាត់វាមកបាន តែក៏ធ្វើបានព្រោះមានកំលាំងចិត្តពិសេសពីមនុស្សនៅជុំវិញខ្លួន!

ចុងក្រោយកញ្ញា aff_taksaorn បើកបង្ហាញមុខបុរសសំខាន់ក្នុងជីវិតដែលនៅក្បែរនាងគ្រប់ពេលចាប់តាំងពីបានស្គាល់គ្នារហូតមកទល់បច្ចុប្បន្ននេះ។ នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនតារាស្រីបានផុសសាសសេរថា “កំឡុងពេលចូល Workshop រឿង Six Characters ដំបូងៗ ខ្ញុំបានម្នាក់នេះហើយដែលនៅរងចាំស្តាប់រឿងក្នុងចិត្ត ពាក្យត្អូញត្អែផ្សេងៗ។ ថ្ងៃនេះគាត់មកព្រមជាមួយសម្តីនិយាយថា ‘ខ្ញុំសប្បាយចិត្តដែលពេលនេះបងបានចេញពីភាពចាស់ៗ’ អរគុណដែលតែងតែជួយគ្នារហូតមក @thanapob_lee” ។

បុរសដែលមិនដែលបោះបង់អ្នកម៉ែ aff របស់យើងគឺជាលោក thanapob_lee តួឯកប្រុសជួរមុខរបស់ប្រទេសថៃដែលធ្លាប់សម្តែងរឿងជាមួយគ្នាហើយកសាងទំនាក់ទំនងជិតស្និទ្ធរហូតមក។ សាររបស់តារាស្រីលើកនេះបានធ្វើអោយហ្វែនៗដែលគាំទ្រចង់អោយតារាទាំងពីរដួងស្រលាញ់គ្នាមែនទែន នាំគ្នាចូលមកដុតភ្លើងគូជិនម្តងទៀតយ៉ាងច្រើនកុះករក្នុងខមមិន។
អត្ថបទដោយ សា



