កញ្ញា mint_chalida និយាយពីហេតុការណ៍ប្អូនប្រុសមកប្រាប់ថាធ្វើអោយនារីម្នាក់មានផ្ទៃពោះ!

នរណាៗក៏ដឹងដែលថាតារាស្រី mint_chalida មានប្អូនប្រុសកំលោះសង្ហារដល់ទៅបីនាក់ដែលពេលអ្នកខ្លះក៏បានចូលសម្តែងដូចបងស្រី ហើយអ្នកខ្លះទៀតសម្រេចចិត្តដើរផ្លូវក្រៅវិស័យសិល្ប:។ បងប្អូនទាំងបួនតែងតែរកថ្ងៃជួបជុំ អាត់ Youtube និងសំណេះសំណាលគ្នាលេងសប្បាយៗ តែមានថ្ងៃមួយបងស្រីស្ត្រែសខ្លាំងព្រោះសុខៗប្អូនប្រុសមកប្រាប់ថាធ្វើអោយកូនគេមានផ្ទៃពោះ!
នៅក្នុងកម្មវិធី “ทอล์ก-กะ-เทยส์” តារាស្រីបានអោយសម្ភាសន៍ថាមានថ្ងៃមួយប្អូនៗរួមដៃគ្នាធ្វើបានចិត្តនាង ពួកគេនៅសុខៗមកសុំមតិយោបលថាត្រូវធ្វើយ៉ាងណាព្រោះពេលនេះលោក mond_tanutchai ប្អូនប្រុសទី២ជ្រុលធ្វើអោយគេទំងន់។ ហើយដែលភ្ញាក់ផ្អើលបំផុតនោះគឺប្អូនៗបានរៀបគម្រោងការណ៍អោយបងស្រីឆាប់រៀបការដើម្បីចេញមុខនិយាយថាកូននោះជាកូនរបស់បងស្រិ ធ្វើដូចនេះហ្វែនៗនឹងមិនសង្ស័យឬរិះគន់នរណាឡើយ។
លឺភ្លាមតារាស្រីឈឺក្បាលជាខ្លាំងព្រោះត្រូវមកទទួលកម្មដែលប្អូនប្រុសបានធ្វើ តែចុងក្រោយកញ្ញា mint_chalida តាមទាន់ដឹងថាកំលោះៗរួមដៃគ្នាកុហក និងចង់ឃើញមុខនាងពេលស្លន់ស្លោរ។ ជារួមបួននាក់បងប្អូននេះស្រលាញ់គ្នាខ្លាំងប៉ុណ្ណា ធ្វើបាបគ្នាខ្លាំងបុណ្ណឹង!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា