លោក Nadech​ ទម្លាយប្រាប់ពីរបស់សំខាន់ដែលគាត់ត្រូវយកជាប់ខ្លួនជានិច្ច!

បានក្លាយជាតារាប្រុសដែលត្រូវក្រុមអ្នកសារពត៌មាន និងហ្វែនៗតាមប្រមាញ់សាកសួរជានិច្ចសម្រាប់តួឯកប្រុស Nadech Kugimiya ដែលពេលនេះកំពុងត្រូវមហាជនតាមដានរឿងជីវិតស្នេហាជាមួយមិត្តស្រី។ ថ្មីៗនេះអ្នកកាសែតបានជួបជាមួយតារាប្រុស ហើយគាត់ប្រាប់ពីរបស់ដែលត្រូវយកជាប់ខ្លួនជានិច្ចពេលត្រូវទៅណាមកណា។
នៅក្នុងកម្មវិធី Event “Landy Home” លោក Kugimiya សារភាពថាខ្លួនជាមនុស្សខ្លាចខ្មោចខ្លាំងបំផុត មិនអាចគេងបានទេបើមិនមានអ្នកនៅជាមួយ ឬបើអត់មានគ្នាសុំអោយមានរបស់នេះនៅជាប់ខ្លួនទើបអាចគេងលក់បាន។ ដូចច្នេះហើយទៅណាមកណាតារាប្រុសត្រូវតែយករបស់ដែលខ្លួនជឿតាមជាប់ខ្លួនជានិច្ចដើម្បីការពារករណីដែលមិនមានមិត្តភក្តិគេងជាមួយ។
សរុបរបស់ដែលតារាប្រុសត្រូវតែយកជាប់ខ្លួនជានិច្ចគ្រប់ពេលចេញទៅធ្វើការងារក្រៅផ្ទះគឺជារូបលោកព្រះឬរបស់ជំនឿផ្ទាល់ខ្លួន មិនមែនជាចិញ្ចៀនសុំមិត្តស្រីរៀបកាដូចដែលហ្វែនៗបានគិតទេណា។ ចិញ្ចៀនគេយកតាមខ្លួនតែពេលត្រូវមានកម្មវិធីពិសេសៗតែបុណ្ណោះ គ្រប់គ្នាត្រូវរងចាំតាមដានជាបន្ត!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា