ឆ្នាំនេះពិសេសជាងឆ្នាំណាៗទាំងអស់ ស្វាមី និងកូនស្រីរៀបចំកម្មវិធីខួបកំណើតអោយតារាស្រី gggubgib36 យ៉ាងអង្លកា!!

បានឡើងអាយុមួយឆ្នាំទៀតហើយសម្រាប់អ្នកម៉ែកូនពីរ gggubgib36 ដែលមានអាយុ ៣៤ ឆ្នាំយ៉ាងពេញបរិបូណ៌ហើយថ្ងៃនេះ។ ឆ្នាំនេះនាងមិនត្រូវឆ្លងថ្ងៃកំណើតឯកាតែម្នាក់ឯងជាមួយកូនៗបែបកំសត់ៗដូចប៉ុន្មានឆ្នាំមុនទេ ពីព្រោះលោក biexu1991 ជាស្វាមីបានត្រឡប់មករស់នៅប្រទេសថៃវិញ។
អ្នកនាង gggubgib36 បានផុសរូបស្រស់ស្អាតតែងខ្លួនពេញយស់ព្រមជាមួយ Caption សសេរថា “34 🎂 Happy Birthday to Me…ឆ្នាំនេះថ្ងៃនេះជាថ្ងៃដែលល្អមែនទែន😊ជាថ្ងៃកំណើតដែលចង់ប្រើប្រាស់គ្រប់វិនាទីជាមួយមនុស្សដែលយើងស្រលាញ់ ស្វាមីក៏ធ្វើតាមបំណងអោយដោយចាត់ចែកកម្មវិធីខួបកំណើតអោយដែលមានតែ ៤នាក់ម៉ែកូនយើង ក្នុង Theme ដែលម្តាយជាម្ចាស់ក្សត្រី😂😂😂”។
ដោយមានមនុស្សច្រើនណាស់បានចូលមកសម្តែងក្តីស្រលាញ់អោយក្រុមគ្រួសារដ៏សែនកក់ក្តៅរបស់ពួកគេ ព្រមជាមួយពាក្យជូនពរអោយអ្នកម៉ែដែលស្រស់ស្អាតម្នាក់យ៉ាងច្រើនសន្ធឺកសន្ធាប់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា