ម៉ែក្មេកពេញចិត្តណាស់! តួឯកស្រីនាង Patricia យកកាដូរមួយបាច់ធំជូនម្ដាយគូស្នេហ៍ថ្ងៃខួបកំណើត…

គូស្នេហ៍ស្រលាញ់ម៉ែក្មេកពេញចិត្ត តួឯកស្រីនាង Patricia Good ជីវិតស្នេហាកំពុងតែមានភាពផ្អែមល្ហែមរលូនទៅមុខ ខណះថ្ងៃមង្គលការខិតជិតមកដល់។ ដោយតារាស្រីនាង Patricia ជិតលាភាពនៅលីវហើយ ដោយគូស្នេហ៍របស់នាងអ្នកជំនួញប្រុសល្បីឈ្មោះលោក Note Vises បានសុំរូបនាងរៀបការហើយនិងកំពុងរៀបចំរកវេលាល្អហើយផងដែរ។

ខណះថ្ងៃរៀបការខិតជិតចូលមកដល់គូនេះរឹតបង្ហាញពីចំណងស្នេហាផ្អែមល្ហែមនិងទៅដើរកំសាន្ដជាមួយគ្នាច្រើនកន្លែងថែមទៀត។​ ជាពិសេសទៀតនោះទំនាក់ទំនងរបស់គ្រួសារទាំងពីររឹតតែស្និទ្ធស្នាលប្រៀបដូចគ្រួសារតែមួយ ហើយក្នុងឱកាសថ្ងៃកំណើតអ្នកម្ដាយលោក Note Vises ដែលនឹងក្លាយជាម៉ែក្មេករបស់ Patricia ក្នុងថ្ងៃអនាគតឆាប់ៗខាងមុខនេះ រូបនាងក៏បានមកចូលរួមញុាំអាហារជូនពរថ្ងៃកំណើត ថែមទាំងនាំយកមកជូនបាច់ផ្កាធំស្រស់ស្អាតមួយបាច់ ធ្វើឲម៉ែក្មេកពេញចិត្តញញឹមក្នុងថ្ងៃខួបកំណើតផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ