ចាំស្ទើរមិនបាន!! SKULL TOUR របស់លោក វណ្ណដា យប់នេះអញ្ជើញរ៉ែបភើថៃ spritezakup មកចូលរួម!

ព្រិត្តិការណ៍ប្រគុំតន្ត្រី “SKULL TOUR” របស់លោក Vannda បានប្រព្រឹត្តិទៅយ៉ាងជោគជ័យនៅតាមបណ្តាខេត្តជាច្រើនទូទាំងប្រទេស ហើយថ្ងៃដែលហ្វែនៗនៅទីក្រុងភ្នំពេញកំពុងរងចាំបានមកដល់ ហើយពិសេសបំផុតយប់នេះមានរ៉ែភើថៃល្បីមកចូលរួមជាភ្ញៀវកិត្តិយស និងធ្វើអោយឆាកប្រគុំតន្រ្តីកាន់តែកក្រើកបន្ថែមមួយកម្រិតទៀត។
ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមរបស់របស់លោក spritezakup បានផុសប្រកាសថាខ្លួននឹងមកចូលរួម Surprise អ្នកគាំទ្រទាំងអស់ដែលបានទិញសំបុត្រចូលរួម ដោយបានសសេរថា “Super excited to see everyone at SKULL TOUR!! See y’all on Sept 17th ❤️‍🔥 #VANNDA #SPRITE “។ ដោយមានហ្វែនៗនៅកម្ពុជាច្រើនណាស់បានចូលមកខមមិនប្រាប់ថាជួបគ្នាឆាប់ៗ ទិញសំបុត្ររួចរាល់កំពុងចាំជួប រីឯហ្វែនៗនៅថៃវិញនាំគ្នាសសើរតារារ៉ែបភើវ័យក្មេងរបស់ខ្លួនដែលចាំផ្តើមចេញធ្វើ Concert តាមក្រៅប្រទេស។

ជួបហៅគ្នាផងណា!! យប់នេះនៅ The Premier Center Sensok ចាប់បើកទ្វាទទួលពីម៉ោង ៣:៣០រសៀល ហើយការប្រគុំតន្ត្រីនឹងចាប់ផ្តើមចាប់ពីម៉ោង ៧ ដល់ម៉ោង ១១យប់។ See you! #VANNDA #SKULLTOUR #SKULL #TOUR #SKULL2SEASON1 #SKULL2 #SEASON1

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា