គូរស្នេហ៍តារាថៃនាំគ្នាទៅបន្ថែមជាតិផ្អែមនៅប្រទេសកូរ៉េ!! ក្រោយមានដ្រាម៉ា tongtong_thestar12 នាំមិត្តស្រីទៅកាត់ស្ត្រែសនៅស្រុកក្រៅ!
បានឆ្លងផុតដ្រាម៉ា “ស្ងាត់ៗបែកគ្នា ឬលែងផ្អែមដូចមុន”រួចរាល់ហើយសម្រាប់តារាសម្តែង tongtong_thestar12 និងមិត្តស្រី Youtuber ល្បី bestkamsing ដែលត្រូវបានគេទាញឈ្មោះចូលម្តងហើយម្តងទៀតរហូតត្រូវចេញមុខមកបកស្រាយ។ ចុងក្រោយដើម្បីអោយកាន់តែច្បាស់តារាប្រុសស្រីបង្ហោះរូបផ្អែមអោយមើលជាច្រើន ដោយឃើញហើយគឺថាលើសជាតិស្ករតាមពួកគេតែម្តង!

ប៉ុន្មានថ្ងៃនេះតារាប្រុសស្រីបាននាំគ្នា Check-in នៅតាមតំបន់កំសាន្តនានាររបស់ប្រទេសកូរ៉េខាងត្បួង ហើយមានផុសរូបស្និទ្ធស្នាល រ៉ូមែនទិក អមជាមួយ Caption សារភាពស្នេហ៍ដាក់គ្នាយ៉ាងផ្អែមល្ហែម។ បណ្តាលអោយមិត្តភក្តិតារាៗ និងអ្នកគាំទ្រចូលមកសម្តែងក្តីរីករាយ ហើយចូលមកហាមថាកាត់បន្ថយបានកាត់ខ្លះទៅ អាណិតចិត្តអ្នកគ្មានគូ។

ឃើញផ្អែមបែបនេះតារាស្រី bestkamsing មិនមែនទៅតែពីរនាក់មិត្តប្រុសដោយគ្មានចាស់ទុំដឹងលឺនោះទេ ទាំងពីរនាក់បានអញ្ជើញលោកប៉ាទៅជាមួយ ដែលអាចនិយាយបានថាគូនេះគេស្រលាញ់គ្នាត្រឹមត្រូវ ច្បាស់លាស់ ចាស់ទុំទាំងសងខាងបានដឹងលឺគ្រប់សកម្មភាពទាំងអស់។
អត្ថបទដោយ សា



