ផុសដំបូងរបស់តួឯកប្រុស kratingg បន្ទាប់ពីអោយសម្ភាស៍នៅក្នុងកម្មវិធី Hone-Krase!

ទទួលបានខមមិន ពាក្យរិះគន់ និងអ្នកយល់ចិត្តច្រើនខ្លាំងណាស់ចំពោះតារាសម្តែងប្រុស kratingg ដែលមានឈ្មោះនៅក្នុងដ្រម៉ាថ្មី ហើយបានចូលខ្លួនបកស្រាយនៅក្នុងកម្មវិធីធំដែលមានមហាជនទូទាំងប្រទេសតាមដានស្តាប់។
នៅក្នុងបទសម្ភាសន៍តារាប្រុសទទួលស្គាល់ថាខ្លួនបានលេងមែន ប៉ុន្តែមិនមែនជាអ្នកដែលដើរបបួលគេឯងអោយចូលលេងដូចដែលអ្នកប្រើប្រាស់អ៊ិនធឺណែតសង្ស័យនោះឡើយ។ លោក kratingg អះអាងថាខ្លួនក៏ជាជនរងគ្រោះប៉ុន្តែមិនបានដាក់ពាក្យប្តឹងបន្ទាប់ពីដឹងថាត្រូវគេបោក តារាប្រុសសុំទោសដែលមិនបានចេញមុខតាំងពីពេលនោះ ហើយព្រមអោយភ្នាក់ងារសឺបអង្កេតពិសេសឆែកឆេខ្លួនតាមចិត្ត បើខុសមែនគាត់ព្រមទទួលកំហុស។
បន្ទាប់ពីបានចូលរួមកម្មវិធី Hone-Krasae ហើយត្រូវគេរិះគន់យ៉ាងច្រើនចាស់ដៃនៅក្នុបបណ្តាញសង្គម តារាប្រុសផុសរូបបង្ហាញទឹកមុខកំសត់បីសន្លឹកចូលក្នុងអ៊ិនស្តាក្រាម បណ្តាលអោយមានមិត្តភក្តិតារាច្រើនណាស់ដែលចូលមកផ្តល់កំលាំងចិត្ត និងលើកទឹកចិត្តអោយបន្តការងារគ្រប់យ៉ាងដែលលោក kratingg កំពុងខិតខំព្យាយាមធ្វើ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា