តោះមកមើលបរិយាកាសកម្មវិធីខួបកំណើតរបស់ម៉ែ mewnittha + ខួបអូន Marin!! កក់ក្តៅហើយមានតារាៗចូលរួមច្រើនខ្លាំងណាស់!
មិត្តអ្នកអានប្រហែលបានឃើញរូបភាពដែលតារាស្រីនិងស្វាមីបាននាំកូនស្រីទៅធ្វើបុណ្យក្នុងឧកាសថ្ងៃកំណើតរួចរាល់ហើយ ប៉ុន្តែនៅឆ្ងល់ថាហេតុអ្វីខួបដំបូងបំផុតក្នុងជីវិតមិនមានរៀបចំកម្មវិធីអោយកូនស្រី។ ពេលនេះអស់ចម្ងល់ហើយតារាស្រី mewnittha រងចាំរៀបកម្មវិធីរួមជាមួយខ្លួនដោយសារទាំងម៉ាក់ៗ និងអូន ម៉ារីនកើតខែកញ្ញាដូចគ្នា។

ថ្មីៗនេះថ្វីត្បិតម្ចាស់កម្មវិធីទាំងបីនាក់មិនទាន់បានផុសរូប ឬវីដេអូបង្ហាញបរិយាកាសកម្មវិធីខួបកំណើត និង Dinner កាលពីយប់មិញ តែហ្វែនៗនិងទស្សនិកជនបានឃើញភាបសប្បាយរីករាយទាំងអស់នោះជាបណ្តើរៗហើយរសៀលថ្ងៃនេះ ព្រោះមិត្តភក្តិតារាៗដែលបានចូលរួមគេនាំគ្នាផុសមុន។

មានតារាច្រើនរូបណាស់ដែលបង្ហាញវត្តមាននៅក្នុងកម្មវិធី Mew’s Day & Marin’s ហើយដែលឃើញច្បាស់ជាងគេនោះគឺអ្នកនាង sriritajensen ចូលរួមជាមួយស្វាមីនិងកូនប្រុស កញ្ញា davikah ចូលរួមជាមួយមិត្តប្រុសលោក terchantavit, តារាស្រី mint_chalida, កញ្ញា Nychaa និងតារាជាច្រើនរូបទៀត។ គ្រប់គ្នានៅក្នុងកម្មវិធីសប្បាយរីករាយខ្លាំងណាស់ជាពិសេសម្ចាស់ខួបតូច (អូនម៉ារីន) រាំមិនឈប់តែម្តង។
អត្ថបទដោយ សា



