នៅមិនទាន់ទៅណាឆ្ងាយទេសម្រាប់រឿងក្តី Forex 3D រឿងក្តីយក្សដែលបោកប្រាស់មនុស្សស្លូតត្រង់រាប់ម៉ឺននាក់ ហើយដែលកាន់តែផ្ទុះខ្លាំងនោះព្រោះអ្នកដើរបោកបញ្ចោតគេភាគច្រើនជាអ្នកមានសម្បត្តិមានអំណាច និងជាសិល្ប:ករសិល្ប:ការិនីមានកេរ្តិ៍ឈ្មោះល្បីល្បាញ។

ចុងក្រោយតារាស្រី aimeemorakot ភរិយារបស់អភិមហាសេដ្ឋីត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតចោទប្រកាន់ថែមរិះគន់ថាជាតារាស្រីដែលមិនចេញមុខមកជួយដោះស្រាយបញ្ហាម្នាក់ទៀត បណ្តាលអោយម្ចាស់ខ្លួនត្រូវចេញមុខមកបកស្រាយភ្លាមៗថាមិនមែនជានាងទេ តែតាមពិតទៅជាម្នាក់នេះម្នាក់ដែលនៅក្បែរនាងស្ទើរគ្រប់ពេលវេលា។

នៅក្នុងកម្មវិធី “แฉ” អ្នកនាង aimeemorakot ចាប់ផ្តើមដោយឧទានថារឿងនេះមកដល់ឯងដោយរបៀបណា? ហើយបានបន្តថាខ្ញុំមិនដែលលេងហ៊ុន ឬពាក់ព័ន្ធជាមួយ Forex 3D ដូចការសង្ស័យទេ ប៉ុន្តែជាធ្វើសក់ផាត់មុខរបស់ខ្ញុំគាត់លេង (រឿងត្រូវគេឆបោកអស់ប៉ុន្មានសូមមិនបញ្ជាក់) ដូចច្នេះហើយសូមឈប់យករូបយកឈ្មោះនាងមកចេញពត៌មានទៀត។
អត្ថបទដោយ សា


