មិនមែនត្រឹមជាតារាសម្តែងស្រី តារាដើរម៉ូតល្បីលំដាប់ពិភពលោកតែពីរយ៉ាងនោះទេសម្រាប់កញ្ញា Mai davikah តារាស្រីថ្វីដៃគ្មានពីររបស់យើងពីព្រោះច្រើនឆ្នាំហើយដែលនាងចាប់ផ្តើមព្រលូកក្នុងវិស័យជំនួញ។ ថ្ងៃនេះតារាស្រីនាំអ្នកគាំទ្រទាំងអស់ចូលទស្សនាកធុរកិច្ចដំបូងបំផុតនៅក្នុងជីវិត ដែលប្រើលុយវិនិយោគច្រើនដល់ខ្ទង់រយលាន!

Business ដំបូងរបស់តារាស្រីគឺជាហាងកាហ្វេឈ្មោះ “Misstar Cafe” ដែលមិត្តអ្នកអានប្រហែលធ្លាប់បានឃើញរូបភាពនៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីខ្លះៗរួចហើយ។ វាជាហាងកាហ្វេដែលប្រណិត មានការតុបតែងស្រស់ស្អាតពេញដោយពណ៌បៃតងធ្វើអោយអារម្មណ៍ស្រស់ស្រាយ ហើយមានមេនុយភេសជ្ជ: និងអាហារច្រើនមុខបំផុតនៅក្នុងតំបន់។

លើសពីនោះទៅទៀតនៅជាប់ “Misstar Cafe” តារាស្រីបានកសាងសាល និងកន្លែងសម្រាប់រៀបចំកម្មវិធីមង្គលការ ឬ ពិធីជប់លៀងផ្សេងៗទាំងបែប Indoo និង Outdoor។ នៅក្នុងកម្មវិធី Youtube របស់តារាស្រី “Davikah Channel” តារាស្រីបានប្រាប់ត្រួសៗថាថ្លៃសាងសង់គ្រប់យ៉ាងនៅក្នុងវីដេអូនេះអស់ប្រហែលជាង ២០០លានបាត ចង់ដឹងថាពិសេសយ៉ាងណាតោះចូលទស្សនាវីដេអូ Tour របស់តារាស្រីទាំងអស់គ្នា!!
After Footer (Active) - damrei Mr1 Zone2



