មិនបានទេលើកនេះ ម៉ែ chomismaterialgirl ត្រូវប្រញ៉ាប់ចាត់ការចេញហើយ!! ប៉ាប៉ា nottvisrut ធ្វើអោយវីដេអូមួយមែកធ្លាយ!
ប៉ាប៉ា nottvisrut ជាមហាសេដ្ឋីដែលមានទាំងរូបសង្ហា ទ្រព្យសម្បត្តិច្រើនមហាសាល មានជំនួញក្នុងដៃច្រើនមុខ មិនប្លែកទេដែលគាត់ទទួលបានចំណាប់អារម្មណ៍ច្រើនពីមនុស្សនៅជុំវិញខ្លួនជាពិសេសនារីៗដែលប៉ងប្រាថ្នាចង់បានមនុស្សប្រុសដូចជាគាត់ចូលមកក្នុងជិវិត។

កន្លងមកប៉ាប៉ារបស់អូន Abigail មិនដែលបញ្ចេញអាកប្បកិរិយា ឬធ្វើអោយមានដ្រាម៉ាជាមួយស្រីផ្សេងកើតមានក្នុងទំព័រពត៌មាន ឬបណ្តាញសង្គមឡើយ ខុសប្លែងអីតែថ្មីៗនេះមានវីដេអូលោក nottvisrut ស្និទ្ធស្នាលជាមួយនារីប្លែកមុខម្នាក់ផ្ទុះឡើងនៅក្នុង Tiktok ធ្វើអោយហ្វែនៗនាំគ្នាក្តៅត្រចៀកជំនួសអ្នកម៉ែ chomismaterialgirl និងកូនៗជាខ្លាំង។


ដំបូងឡើយគ្រប់គ្នាគិតថាកាន់ជើងតារាស្រីហើយព្រមជួយគ្រប់បែបយ៉ាងដើម្បីអោយស្ត្រីម្នាក់នោះចេញពីជីវិតរបស់គ្រួសារពួកគេ ប៉ុន្តែពេលសឺបប្រវត្តិហើយទើបដឹងថានារីក្នុងវីដេអូននោះមិនមែនជាអ្នកឆ្ងាយឡើយ នាងឈ្មោះ បិន ជាមនុស្សស្និទ្ធស្នាលរបស់ សាយហ្វា-ផាយុ កូនប្រុសសំណប់ចិត្តរបស់ លោក nottvisrut។
អត្ថបទដោយ សា



